ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្ទោង​អស់​ជាង​១០០​តម្លឹង

9 ឆ្នាំ មុន

ខេត្តកំពង់ធំ​៖​ក្រុម​ចោរ​ប្រដាប់​កាំភ្លើង​អាការ​៤​ដើម បាន​សម្រុកចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ក្នុង​ផ្សារ​ស្ទោង​អស់​ចំនួន​៣​ទូរ យក​បាន​មាស​ជាង​១០០​តម្លឹង និង​ប្រាក់​៩,០០០​ដុល្លា រួច​នាំ​គ្នា​គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​តែ​ម្តង

ខេត្តកំពង់ធំ​៖​ក្រុម​ចោរ​ប្រដាប់​កាំភ្លើង​អាការ​៤​ដើម បាន​សម្រុកចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ក្នុង​ផ្សារ​ស្ទោង​អស់​ចំនួន​៣​ទូរ យក​បាន​មាស​ជាង​១០០​តម្លឹង និង​ប្រាក់​៩,០០០​ដុល្លា រួច​នាំ​គ្នា​គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​តែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែ​មិ​នា ឆ្នាំ​២០១៥ ។

យ៉ាងណា​នោះ​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​មាន កងរាជអាវុធហត្ថ នគរបាល និង​កំលាំង​សឹក​រង កំពុងធ្វើការ​ឡោម​ព័ទ្ធ​ព្រៃ​រហូត​ដល់​យប់​នៅ​តែ​មិន​ទាន់​រក​ឃើញ​ក្រុម​ចោរ​ប្រដាប់​អាវុធ​នៅឡើយ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ធំ ជា​ពិសេស​គឺ​ក្រុម​អាជីវករ​លក់​មាស​តែ​ម្តង​មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​ពួក​គាត់​ដោយសារ​តែ​ករណី​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ក្នុង​ខេត្តកំពង់ធំ​កំពុង​តែ​កក្រើក​ឡើង​វិញ​ហើយ ក៏​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ ដូច​ជា​ករណី​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ស្រុក​បារាយណ៍ ទើបតែ​កើតឡើង​ក្តៅ​ៗ​សោះ​ស្រាប់តែ​មក​ប្លន់​អាជីវករ​លក់​មាស​នៅ​ស្រុក​ស្ទោង​ទៀត ។​ហើយ​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា បើ​លើក​នេះ​សមត្ថកិច្ច​បង្ក្រាប​មិន​បាន​ក្រុម​ចោរ​ទៀត​នោះ មិនដឹង​ថា​ពួក​ចោរ​វា​ខ្លាំង​ឬ​មួយ​ក៏​សមត្ថកិច្ច​អន់​នោះ​ទេ ៕