សមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តដែលដឹកសពកម្មការិនីរូបស្រស់ម្នាក់យកទៅទម្លាក់ចោលនៅស្រុកពញាឮ
រាជធានីភ្នំពេញ ៖នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លំាងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល នៅយប់ថ្ងៃទី០៥ មីនា ២០១៥ បានឃាត់
រាជធានីភ្នំពេញ ៖នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លំាងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល នៅយប់ថ្ងៃទី០៥ មីនា ២០១៥ បានឃាត់
រាជធានីភ្នំពេញ ៖នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លំាងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល នៅយប់ថ្ងៃទី០៥ មីនា ២០១៥ បានឃាត់ខ្លួនពីរនាក់ប្តីប្រពន្ឋជាម្ចាស់រថយន្តដែលដឹកសាកសពកម្មការិនីរូបស្រស់ម្នាក់យកទៅទម្លាក់ចោលនៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងបន្តទៀតថា នៅព្រឹកថ្ងៃទី០៦ មីនានេះ សមត្ថកិច្ចកំពុងសួរនំាពីរនាក់ប្តីប្រពន្ឋខាងលើ ។
គួររំលឹកថា នារីរូបស្រស់ម្នាក់ជាកម្មការិនីរោងចក្រ និងជាអ្នករកស៊ីចងការប្រាក់ផងនោះត្រូវឃាតករសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ហើយរុំភួយយកទៅទម្លាក់ចោលនៅក្នុងព្រៃ។ សពនារីរងគ្រោះត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី ២៨ កុម្ភៈ ២០១៥ ដោយមានភាពហើមស្អុយនៅក្នុងព្រៃខាងត្បូងផ្លូវជាតិលេខ៦១ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ។
សពនារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសាន់ អាស្រស់ អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រតាក់សាន់ និងជាអ្នករកស៊ីចងការប្រាក់នៅក្នុងរោងចក្រនោះផងដែរ ស្នាក់នៅផ្ទះជួលក្បែររោងចក្រ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
បើតាមឪពុកម្តាយរបស់នារីរងគ្រោះបានប្រាប់ថា នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី២០ កុម្ភៈ មកម្ល៉េះ រួមទាំងសម្ភារ ទ្រព្យសម្បត្តិមួយចំនួនទៀតក៏បានបាត់បង់ដែរ រួមមានម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BW០១៩៧ ចិញ្ចៀនមានដាំត្បូងចំនួន២វង់តម្លៃប្រហែល២ពាន់ដុល្លារ ខ្សែ.កប្លាទីនមួយខ្សែទម្ងន់៥ជី កងដៃមួយទម្ងន់៥ជី ទូរស័ព្ទដៃចំនួន២គ្រឿង និងលុយប្រហែល១.៥០០ដុល្លារទៀត។
លោកសំ រ៉ាន់ នាយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាលដែលចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសពបានឱ្យដឹងថា សពនារីរងគ្រោះត្រូវឃាតកររឹត.កនឹងខ្សែនីឡុងសម្លាប់ពីកន្លែង ផ្សេងរុំភួយក្រាស់ពណ៌សលាយក្រហម មានផ្កា យកមកទម្លាក់ចោលនៅខាងត្បូងចម្ងាយ៣ម៉ែត្រពីផ្លូវជាតិលេខ៦១ ស្ថិតក្នុងភូមិ-ឃុំខាងលើ។
តាមការពិនិត្យសពបានស្លាប់រយៈពេលពី៧ទៅ៨ថ្ងៃមុនប្រទះឃើញ មានសភាពរលួយស្អុយ មួយកំណាត់ខាងក្រោមអត់មានស្លៀកខោ ឬសំពត់ទេ ប៉ុន្តែពាក់អាវ និងមានខ្សែនីឡុងនៅរុំ.ក ។ សមត្ថកិច្ចសន្និដ្ឋានថា ឃាតករប្រើខ្សែនេះរឹត.កសម្លាប់ពីកន្លែងផ្សេងហើយយកសពមកទម្លាក់ ចោលនៅទីនេះ។
ទោះជាបែបណាក្តីសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ។
តាមប្រភពក្រៅផ្លូវការបានបន្ថែមឱ្យដឹងទៀតថា គេបានដាក់ការសង្ស័យទៅលើបុរសម្នាក់ឈ្មោះសំអុល មុន្នី អាយុជាង៣០ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលបន្ទប់ក្បែរគ្នាជាមួយនារីរងគ្រោះ មានប្រពន្ធឈ្មោះភ័ក្ត្រ។ ជនសង្ស័យខាងលើបានគេចខ្លួនបាត់មិនឃើញមកធ្វើការចាប់តាំងពី ថ្ងៃទី២៣ កុម្ភៈ ២០១៥ ៕
ចែករំលែកព័តមាននេះ