ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ជាមួយ​​ប្តី​ស្ត្រី​ជា​ប្រ​ព​ន្ឋ​រត់​ចូល​រថយន្ត​ប៉ង​សម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ប្តី​ប្រ​ព​ន្ឋ​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ ក ដោយ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ខឹង​ខ្លាំង​ពេក ក៏​រត់​ចូល​រថយន្ត​ប៉ង​សម្លា.ប់​ខ្លួន តែ​ត្រូវ​បុរស​ជា​ប្តី​ចាប់​ឃាត់​ទាន់​ពេលវេលា កុំ​អី​និង​មាន​គ្រោះថ្នាក់​ដល់​ជិ​វិត

រាជធានី​ភ្នំពេញ​៖​ប្តី​ប្រ​ព​ន្ឋ​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ ក ដោយ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ខឹង​ខ្លាំង​ពេក ក៏​រត់​ចូល​រថយន្ត​ប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​បុរស​ជា​ប្តី​ចាប់​ឃាត់​ទាន់​ពេលវេលា កុំ​អី​និង​មាន​គ្រោះថ្នាក់​ដល់​ជិ​វិត ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ​អ្នកបើកបរ​រថយន្ត​ដែល​គេ​មិនដឹង​អី​សោះ បែរជា​ត្រូវ​ជាប់​ទោស ដោយសារ​តែ​រឿង​ជម្លោះ​ក្នុង​គ្រួសារ ។ នេះ​ជា​សំណាង​ដែល​មិន​អី ព្រោះ​ត្រូវ​បុរស​ជា​ប្តី​ឃាត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ក្រោយ​ពី​ឃាត់​ប្រ​ព​ន្ឋ​នៅ​តែ​មិន​ឈប់​ទៀត​នោះ បុរស​ជា​ប្តី​បាន​ដើរ​ចេញ​ទៅ​ប្រមាណ​ជា​១០០​ម៉ែត្រ ពី​ប្រ​ព​ន្ឋ ស្រាប់តែ​ឃើញ​ក្រុម​អ្នកកាសែត​ថត​យក​ព័ត៌មាន​កើត​ចិត្ត​ខឹង បុរស​ជា​ប្តី​បាន​រើស​ដុំ​ថ្ម​ជា​ច្រើ​ដុំ​គប់​សំដៅ​មក​លើ​អ្នកកាសែត តែ​គេច​ទាន់ ។ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ូលិស​ចុះ​ជួយ​អន្តរាគមន៍ ធ្វើការ​អប់រំ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ។

ចំណែក​បុរស​ជា​ប្តី​ក្រោយ​ពី​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អ្នកកាសែត​បាន​រត់​ចូល​ទៅ​ផ្លូវ​តូច​មួយ​គេចខ្លួន​បាត់​តែ​ម្តង ៕