ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសាក​សពបុរសម្នាក់​ចេញពោះវៀនមក​ក្រៅដាច់ជាកង់ៗ គួរឱ្យរន្ធត់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញ​ស្លា.ប់​ក្បែរខ្ទម​ស្នាក់នៅ​របស់ខ្លួន និង​កាំបិត១ ខណៈ​គេឃើញ​លើសព​មាន​ស្នាម​ចាក់​ពោះ​ ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលាព្រឹកថ្ងៃទី​០៥ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​វាល​ស្រែ​មួយ​កន្លែង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញ​ស្លាប់​ក្បែរខ្ទម​ស្នាក់នៅ​របស់ខ្លួន និង​កាំបិត១ ខណៈ​គេឃើញ​លើសព​មាន​ស្នាម​ចាក់​ពោះ​ ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលាព្រឹកថ្ងៃទី​០៥ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​វាល​ស្រែ​មួយ​កន្លែង​ក្នុង​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុកឯកភ្នំ ​តែករណីនេះត្រូវបាន​កើតឡើង​តាំងពីវេលាម៉ោង​១០យប់ថ្ងៃទី០៤ មីនា ២០១៥ មក​ម្ល៉េះ ។

ប្រភព​បានឱ្យ​ដឹងថា ជន​រងគ្រោះ​​ដែល​ស្លាប់​ឈ្មោះ​អ៊ី ទីភិន អាយុ​៣២​ឆ្នាំ មានទីលំនៅពិតប្រាកដ​​ក្នុងភូមិតាពូង ឃុំតាម៉ឺន ស្រុកថ្ម​គោល មាន​ប្រពន្ធ​ឈ្មោះ​ម៉ុន ម៉ៅ អាយុ​២​២​ឆ្នាំ ។ ចំណែកឪពុក​ក្មេក​​ឈ្មោះ​ខឿន ហ៊ុន អាយុ​៥០​ឆ្នាំ​ ​ពួកគេ​មក​ស្នាក់​​នៅ​ខ្ទម​ខាងលើ​​ជា​បណ្តោះ​ សម្រាប់​​រកត្រី​ ​។

បើ​តាម​ការ​ពិនិត្យ​សាកសព​​ឃើញថា ​សពជនរងគ្រោះ​​ត្រូវ​បានស្រាវពោះ​វៀន​ចេញមក​ក្រៅ​ រួចកាត់​ជាកង់ៗពេញ​ដី ខណៈត្រូវ​ប្រពន្ធ​ និងឪពុកក្មេក​អះអាង​ថា ​ជាករណី​ធ្វើ​អត្តឃាត​សម្លាប់ខ្លួនឯង ។ តែទោះបីជាយ៉ាងណា ខាងសមត្ថកិច្ច​មិន​ទាន់​ហ៊ានសន្និដ្ឋាន​ថា ជាករណីអ្វីពិត​ប្រាកដនោះទេ ព្រោះ​កំពុង​តែ​ធ្វើការស៊ើប​អង្កេត​យ៉ាង​ដុតដៃដុតជើងបំផុត ​និង​ខាងកម្លាំងប៉េអឹម​បាននាំប្រពន្ធ​ ឪពុក​ក្មេក​​ទៅធ្វើការ​សួរនាំបញ្ជាក់​ផងដែរ ព្រោះ​បុរសជាឪពុកក្មេក​បានយកកាំបិតនោះយកទៅលាក់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព