ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​ប្រើប្រាស់​គ្រឿងញៀ.ន​ហួសកំណត់ បុរស​ម្នាក់​បាន​ឡើង​ទៅ​លើ​ចុង​ដើម​ក្ងោក​និយាយ​ម្នាក់ឯង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជា​ប្រើប្រាស់​គ្រឿងញៀ.ន​ច្រើន​ហួសកំណត់ បាន​ឡើង​ទៅ​លើ​ចុង​ដើម​ក្ងោក​និយាយ​ម្នាក់ឯង បង្ក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​ធ្វើ​អន្តរាគមន៍​ហៅ​ចុះ​មក​ក្រោម ឯ​អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ជិត​នោះ​បាន​យក​ទឹក​ជះ​ពីលើ​ផ្ទះ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជា​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួសកំណត់ បាន​ឡើង​ទៅ​លើ​ចុង​ដើម​ក្ងោក​និយាយ​ម្នាក់ឯង បង្ក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​ធ្វើ​អន្តរាគមន៍​ហៅ​ចុះ​មក​ក្រោម ឯ​អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ជិត​នោះ​បាន​យក​ទឹក​ជះ​ពីលើ​ផ្ទះ ដើម្បី​ឲ្យ​បុរស​ខាងលើ​ចុះ​មក​ក្រោម ។​ប៉ុន្តែ​បុរស​បែក​ថ្នាំ​ខាងលើ​នៅ​តែ​មិន​ព្រម​ចុះ​នោះ​ទេ ។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៨២ កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

នៅ​កន្លែង​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ចោមរោម​មើល​យ៉ាងច្រើន ហើយ​បាន​និយាយ​ឮ​ឥត​សំចៃមាត់​ថា​នៅ​កន្លែង​កើតហេតុ​ជិត​និង​ភូមិ​ត្រពាំង​ឈូក ជា​កន្លែង​សំបូរ​ទៅ​ដោយ​ក្រុម​ង​ងឹ​ក ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន រួច​តែងតែ​ចេញ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដូច​ជា​ឆក់ លួច ប្លន់ ជាដើម ។​ល​។