ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការិ​នី​រោងចក្រ​ជីខូ​ម្នាក់ខ្សែភ្លើង​ឆក់​សន្លប់​ស្តូក

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀ ៖ កម្ម​ការ​នី​ម្នាក់​ឆក់​ខ្សែភ្លើង​ដួល​សន្លប់​ស្ដូកស្តឹង​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងចក្រ​ ខណៈ​កម្ម​ការ​នី​រូប​នោះ​កំពុង​ដេរ​សម្លៀក​បំពាក់​បន្ថែម​ម៉ោង​ កាលពី​វេលា​ម៉ោង​៥​ និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣ ខែ​មីនា​ ឆ្នាំ​២០១៥

ខេត្ត​ស្វាយ​រៀ ៖ កម្ម​ការ​នី​ម្នាក់​ឆក់​ខ្សែភ្លើង​ដួល​សន្លប់​ស្ដូកស្តឹង​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងចក្រ​ ខណៈ​កម្ម​ការ​នី​រូប​នោះ​កំពុង​ដេរ​សម្លៀក​បំពាក់​បន្ថែម​ម៉ោង​ កាលពី​វេលា​ម៉ោង​៥​ និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣ ខែ​មីនា​ ឆ្នាំ​២០១៥​ នៅ​រោងចក្រ​ជី​ខូ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​២​ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្លៅ​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ។

បើ​តាម​មិត្ត​ភ​ក្តិ​រួមការ​ងារ​កម្មការិនី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ភឿន​ វាសនា​ អាយុ​៣២​ឆ្នាំ​ ជាក​ម្មការ​នី​ដេរ​សម្លៀក​​បំពាក់​រោងចក្រ​ជី​ខូ​មាន​ទីលំនៅ​ភូមិ​ត្រពាំងបុណ្យ​ ឃុំ​ព្រៃ​គគីរ​ ស្រុក​ច​ន្ទ្រា​ ។ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ចូល​ធ្វើការ​ថែម​ម៉ោង​ជាមួយ​កម្ម​ការ​នី​ជា​ច្រើន​នាក់​ ហើយ​ពេល​ចូល​ដេរ​គឺ​ម៉ាស៊ីនដេ​រមិន​ដំណើ​ការ​ដោយ​ឌុ​យ​មិន​ដិត​ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​ក៏​ឱន​យក​ឌុ​យ​ទៅ​ដោត​ព្រី​ភ្លើង​ ឌុ​យ​នោះ​រលុង​បន្តិច​ក៏​ខ្ទាត​ផ្កាភ្លើង​ ហើយ​ក៏​ឆ្លងភ្លើង​ទុ​ស្សេ​ឆក់​ដៃ​ជាប់​ ជន​រង​គ្រោះ​ខំ​រើ​បម្រាស់​ក៏​របូត​ដួល​សន្លប់​តែ​ម្តង​ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្មការិ​នី​ដែល​កំពុង​ដេ​រក្បែ​នោះ​ នាំ​គ្នា​រត់​ចេញពី​អគារ​មក​ក្រៅ​ រីឯ​តំណាង​ក្រុម​កម្ម​ការិ​នី​បាន​ហៅ​កម្មករ-​កម្ម​ការ​នី​ពី​របី​នាក់​មក​ជួយ​ ហើយ​សែង​ស្ត្រី​រង​គ្រោះ​យក​ទៅ​កប់​ដីខ្សាច់​ និង​ជួយ​ធ្វើ​ចលនា​បេះដូង​រហូត​បានដឹង​ខ្លួន​ ។

លោក​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​ជី​ភូ​បាន​មាន​ប្រសាសន៍​ថា សំណាង​ហើយ​ដែល​កម្ម​ការិ​នី​សម្រេចចិត្ត​យក​ស្ត្រី​រង​គ្រោះ​មក​មន្ទីរពេទ្យ​បាន​ទាន់​​ពេល​ បើ​យឺត​តែ​បន្តិច​អាច​ស្លាប់​បាន​ ពីព្រោះ​ជន​រង​គ្រោះ​ដោយ​ឆក់​ខ្សែភ្លើង​ត្រូវការ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ជួយ​សង្គ្រោះ​ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ ។ ក្រោយ​ពី​លោក​វេជ្ជបណ្ឌិត​ជួយ​សង្គ្រោះ​មួយ​ម៉ោង​ក្រោយមក​ ស្ត្រី​រង​គ្រោះ​ក៏​បាន​ធូ​រស្រាល​ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​​ជី​ភូ​នៅឡើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៤​ ខែមីនា ឆ្នាំ​២០១៥​ វេលា​ម៉ោង​១​រសៀល​នេះ​ ៕