ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​មាត់សមុទ្រ​បំបែកសំណុំរឿង​ជនបរទេស​បា.ញ់​គ្នា

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​បើករថយន្ត​ស៊េរី​ទំនើប​ដេញ​បា.ញ់​គ្នា​ផ្អើល​ក្រុងព្រះសីហនុ​ប៉ុ​ន្មា​ន​ថ្ងៃមុន​នេះ ពិតជា​ការ​ព្រហើន​មួយ​របស់​ក្រុម​អ្នកលេង​ជា​ជនបរទេស

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​បើករថយន្ត​ស៊េរី​ទំនើប​ដេញ​បាញ់​គ្នា​ផ្អើល​ក្រុងព្រះសីហនុ​ប៉ុ​ន្មា​ន​ថ្ងៃមុន​នេះ ពិតជា​ការ​ព្រហើន​មួយ​របស់​ក្រុម​អ្នកលេង​ជា​ជនបរទេស និង​កំពុង​តែ​ធ្វើ​ឱ្យ​តំបន់​មាត់សមុទ្រ​ខ្មែរ​ពោរពេញ​ដោយ​ពួក​ម៉ាហ្វីយ៉ាបរទេស​។ លើ​សំណុំរឿង​នេះ ទីបំផុត​បុរស​ជនជាតិ​តួ​ក​គី​២​នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​ការ​ប្រើប្រាស់​អាវុធ និង​ជិះ​រថយន្ត​ដេញ​បាញ់​គ្នា​ផ្អើល​ពេញ​ក្រុងព្រះសីហនុ និង​បង្ក​ឱ្យ​មាន​របួស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ ។ ក្រោយ​ពេល​កើតហេតុ ក្រុម​ជនបរទេស​ទាំង​ពីរ​ក្រុម​បាន​រត់​ចែកផ្លូវ​គ្នា​បាត់​ស្រមោល​អស់​បន្សល់​ទុក​រថយន្ត​មួយ​គ្រឿង​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ​ក្បែរ​កាស៊ីណូ​កំពង់សោម ស៊ី​ធី ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ក្នុង​សកម្មភាព​បាញ់​រះ​អស់​ជា​ច្រើន​គ្រាប់​នោះ​បណ្តាល​ឱ្យ​បុរស​ខ្មែរ​ម្នាក់​រង​របួស​ធ្លាយ​ភ្លៅ ហើយ​ជនបរទេស​ដែល​ជិះ​រថយន្ត​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ស្ករ​១​គ្រឿង​ដែល​ត្រូវ​គ្រាប់ ឯ​រថយន្ត​ឡិច​ស៊ី​ស RX 300 បាន​គេច​បាត់ ។
យោង​តាម​របាយការណ៍​ប៉ូលិស​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ជន​រង​គ្រោះ​ពី​ការ​តាម​បាញ់​នោះ​ឈ្មោះ SHAI YOSIKADURI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នកលក់​នំ​បុ័ង​សាច់​មាន់ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ឈ្មោះ ITAY KADURY ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​ចាក់​សាក់ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ដាក់​ពាក្យបណ្តឹង ។ ក្នុង​ខ្លឹមសារ​ពាក្យបណ្តឹង​បាន​ចោទ​ទៅ​លើ​ឈ្មោះ SERDAR ERGUN ហៅ «GIMMY» ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​តួ​ក​គី មុខរបរ​មិន​ពិតប្រាកដ និង​គូកន​ម្នាក់​ទៀត​ឈ្មោះ MEHMET TCHYA ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ពី​បទ​ហិង្សា​ដោយ​ចេតនា កាលពី​យប់​ថ្ងៃ​ទី​២៥-២៦ កុម្ភៈ កន្លង​មក ។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ហើយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុងព្រះសីហនុ បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​តួ​ក​គី​ដែល​មានឈ្មោះ​ខាងលើ​យក​មក​សាកសួរ​តាម​ខ្លឹមសារ​បណ្តឹង​របស់​ជន​រង​គ្រោះ​ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​ច្បាប់​កម្ពុជា ។

ប្រភព​ខាងលើ​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ។ លុះដល់​រសៀល​ថ្ងៃ​ទី​១ មីនា ខណៈ​ដែល​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត តម្រូវ​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ SERDAR ERGUN ហៅ GIMMY មក​សាកសួរ​នៅ​សាលាដំបូង ក៏​ត្រូវ​ជនសង្ស័យ​នោះ​ស្ទុះ​រត់​ចេញពី​ក្នុង​បន្ទប់​សាកសួរ ខណៈ​ពេល​ដែល​សមត្ថកិច្ច​ដោះ​ខ្នោះដៃ​ចេញ ។ ជនជាតិ​តួ​ក​គី​នេះ​មាន​បំណង​រត់គេច​ខ្លួន​ធ្វើ​ឱ្យ​សមត្ថកិច្ច​អមដំណើរ​ជនសង្ស័យ​ព្រលឹង​ចុង​សក់​ព្រោះ​ខ្លាច​ជនសង្ស័យ​គេចខ្លួន​បាត់​ស្រមោល ។ ប៉ុ​ន្តែ​ដោយសារ​សមត្ថកិច្ច​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​តាម​ប្រមាញ់ ទើប​ឈ្មោះ SERDAR ERGUN ពុំ​អាច​រត់គេច​ខ្លួន​បាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​២ បញ្ជូន​ទៅ​ពន្ធនាគារ​តែ​ម្តង ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ច្បាប់​និយាយ​ថា​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​បាន​បន្ថែម​ទោស​មួយទៀត​ទៅ​លើ​ទោស​ដែល​មាន​ស្រាប់ ៕