ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ខ្ទើ.យ​អស់​លាក់​ជាប់អន្ទាក់​ប៉ូលិស ពេល​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុម​ចោរ​ខ្ទើ.យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ល្បាត​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ​របស់​បុរស​ម្នាក់​កំពុង​ឈប់​រថយន្ត​ជិត​ប្រ​លាន​យន្តហោះ​ភ្នំពេញ អន្តរជាតិ​ចាំ​បង​ប្អូ​

រាជធានី​ភ្នំពេញ​៖ ក្រុម​ចោរ​ខ្ទើយ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ល្បាត​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ​របស់​បុរស​ម្នាក់​កំពុង​ឈប់​រថយន្ត​ជិត​ប្រ​លាន​យន្តហោះ​ភ្នំពេញ អន្តរជាតិ​ចាំ​បង​ប្អូ​ន ឃើញ​ដូចនេះ​ក្រុម​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ញ៉ែ​ម្ចាស់​រថយន្ត ហើ​ទុក​ឲ្យ​បក្ខពួក​ម្នាក់​ទៀត​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​យក​កាបូប​បាន​សម្រេច រីឯ​បក្ខពួក​ម្នាក់​ទៀត​ចាំ​លើ​ម៉ូតូ នៅ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​អស់​តែ​ម្តង ។ 

ភ្លាម​ៗ​នោះ​ដោយ​មានការ​សង្ស័យ​បុរស​រង​គ្រោះ​បាន​មើល​ក្នុង​រថយន្ត ក៏​ប្រទះ​ឃើញ​បាត់​កាបូប​ដាក់​ឯកសារ ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ចំនួន​ជាង​១​លាន​រៀល រួម​ទាំង​ឯកសារ​សំខាន់ ទើប​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ក្រហម លា​យស ដែល​ជា​ភិនភាគ​ដែល​ជន​រង​គ្រោះ​ផ្តល់​ឲ្យ ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕