ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប​ញ្ជូន​​មេអណ្តើក​ម្នាក់​បំរុង​នាំ​ស្ត្រី​ខ្មែរ​ឆ្លង​ដែន​ទៅ​បម្រើ​ផ្លូវភេទ​នៅ​ម៉ា​ឡេ​ស៊ីទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​ទី​២ មី​នា ២០១៥ បាន​ចាប់​ប​ញ្ជួ​ន​ស្ត្រី​ម្នាក់​

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​ទី​២ មី​នា ២០១៥ បាន​ចាប់​ប​ញ្ជួ​ន​ស្ត្រី​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានីភ្នំពេញ ដែល​ស្ត្រី​រូប​នោះ​បាន​ជាប់​ពាក់​ព័ន្ធនឹង​បទ​ប៉ុនប៉ង​លក់​​ដូរមនុស្សសម្រាប់​ឆ្លងដែន និង​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត ។

ស្ត្រី​ជា​មេអណ្តើក​ឈ្មោះ​ឡា​ច សុ​ជាតិ​តា អាយុ៣៥ឆ្នាំ មុខរបរ​ជា​អ្នកបកប្រែ​ភាសា​កូ​រ៉េ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​១A, ១៣ ផ្លូវ​ម៉ា​ចា​ឡេ​ឡា ក្រុង​កូ​ឡា​ឡាំ​ពួរ ព្រមទាំង​បាន​រំដោះ​ជន​រង​គ្រោះ​ចំនួន​៥​នាក់ និង​ប្រគល់​ទៅ​អាណាព្យាបាល​៤​នាក់​ជួន​ទៅ​ខាងសង្គមកិច្ច​១​នាក់ ។

លោក​វរសេនីយ៍ទោ​កែវ ធា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​២០នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ កំលាំង​ជំនាញ​ការិយាល័យ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅដល់​ការ​បង្ក្រាប​បទល្មើស​ប៉ុនប៉ង​លក់​​​ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែននៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ចាប់​បាន​មេអណ្តើក​ម្នាក់ និង​រំដោះ​នារី ដែល​​​ជា​ជន​រង​គ្រោះ​ចំនួន​៥​នាក់ បំរុង​ឡើងយន្តហោះ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ីដើម្បី​លក់ដូរ ពោល​គឺ​​នាំ​ទៅ​បម្រើ​​ផ្លូវភេទ​នៅ​ទីនោះ​។   

លោក កែវ ធា បន្ត​ថា មុន​ចាប់ខ្លួន​ស្ត្រី​ជា​មេអណ្តើក​បាន​ដើរ​ទាក់ទង​នារី​ខ្មែរបញ្ចុះបញ្ចូល​ធ្វើលិខិត​ខ្ល​ង​ដែន រួច​បាន​នាំ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​ចេញ​ដំណើរ តែ​ត្រូវបាន​កំលាំង​យើង​ទ​ប់ស្កាត់​ទាន់ ចាប់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានីភ្នំពេញ និង​បាន​ប្រគល់​នារី​ខ្មែរ​៥​នាក់ឱ្យ​​ទៅ​អាណាព្យាបាល និង​ម្នាក់​ប្រគល់​ជួន​ទៅ​ម​ន្ទីរ​សង្គមកិច្ច​ធ្វើការ​អប់រំ ៕