ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់គ្រាន់តែ​ទូរស័ព្ទ​​ទៅ​សង្សារ​ចូល​មិនលើក តូច​ចិត្តចង.កសម្លា.ប់

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរសម្នាក់​​ខឹង​សង្សារ​របស់ខ្លួន​​ទូរស័ព្ទ​ចូលមិន​លើក បាន​គិត​ខ្លី​រត់ទៅ​ចង.កសម្លា.ប់ខ្លួន​ បង្ក​ឱ្យភ្ញាក់ផ្អើល​កាល​ពី​វេលា​​ម៉ោង​០៦ និង​២០នាទីព្រឹកថ្ងៃទី​២៨​ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុច​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​​ចម្ងាយប្រហែល​៦០ម៉ែត្រ ក្នុង​

ខេត្តកណ្តាល ៖ បុរសម្នាក់​​ខឹង​សង្សារ​របស់ខ្លួន​​ទូរស័ព្ទ​ចូលមិន​លើក បាន​គិត​ខ្លី​រត់ទៅ​ចង.កសម្លាប់ខ្លួន​ បង្ក​ឱ្យភ្ញាក់ផ្អើល​កាល​ពី​វេលា​​ម៉ោង​០៦ និង​២០នាទីព្រឹកថ្ងៃទី​២៨​ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុច​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​​ចម្ងាយប្រហែល​៦០ម៉ែត្រ ក្នុង​ភូមិ​កំពង់​ពោធិ៍ ឃុំកំពង់ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ​សុខ ចានរី អាយុ២១​ឆ្នាំ ​មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

បើតាម​សម្តី​ម្តាយ​ជនរងគ្រោះ​ឱ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោងប្រហែល​០៨យប់​ថ្ងៃទី២៧ កុម្ភៈ កូនប្រុសរបស់គាត់​​ត្រឡប់​​មកពី​ចូលរួម​មង្គលការ​របស់គេ ហើយឡើង​អង្គុយ​មើលទូូរទស្សន៍​ជាមួយ​គាត់ ។ មួួយសន្ទុះ​ក្រោយមក បានទាញ​ទូរ​ស័ព្ទ​​​​ចុះ​មក​ក្រោមផ្ទះ ហើយគាត់​ក៏មិន​បានចាប់អារម្មណ៍​ដែរ ។

លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ខណៈ​រូបគាត់​ងើប​ពីដំណេក​ដើរទៅបត់ជើង​ ស្រាប់តែ​ឃើញ​កូនប្រុស​ឈរ​អោបដើមស្វាយ ដោយ​នឹក​ស្មានថា កូូន​កំពុង​បត់ជើងតូច តែពេល​គាត់​ក៏ដើរទៅជិតស្រាប់តែ​ឃើញ​កូន​ចង.កស្លាប់បាត់ទៅហើយ​ ។ ភ្លាមៗនោះ រូបគាត់​ក៏បាន​រាយការណ៍​ទៅសមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព