ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​កាបូប​ក្បែរ​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ស្រែក​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ជួយ​អន្តរាគមន៍​ចាប់​ប៉ូលិស​អង្គុយ​មើល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​បាន​ចោរ​ដៃ​ឆៅ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពីរ​ក្រោយ​រហូត​ដ៏​ក្បែរ​ប៉ុស្តិ៍​ផ្សារ​ដើម ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ពីរ​នារី​រង​គ្រោះ​ខាងលើ​បាន​ដោយ​សុវត្ថិភាព ខណៈ​ពេល​នារី​រង​គ្រោះ​កំពុង​ជិះ​រ៉ឺ​ម៉ក់​តាម​ផ្លូវ

រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​បាន​ចោរ​ដៃ​ឆៅ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពីរ​ក្រោយ​រហូត​ដ៏​ក្បែរ​ប៉ុស្តិ៍​ផ្សារ​ដើម ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ពីរ​នារី​រង​គ្រោះ​ខាងលើ​បាន​ដោយ​សុវត្ថិភាព ខណៈ​ពេល​នារី​រង​គ្រោះ​កំពុង​ជិះ​រ៉ឺ​ម៉ក់​តាម​ផ្លូវ អ្វី​ដែរ​ធ្វើ​អោយ​នារី​រង​គ្រោះ​ហួសចិត្ត​នោះ​គឺ​នៅ​ពេល​នោះ​នាង​បាន​ស្រែក​អោយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គ​នៅ​ក្បែរ​នោះ​ជួយ​អន្តរាគមន៍​ចាប់ចោរ​ដៃ​ឆៅ​ម្នាក់​នោះ​ដែរ តែ​បែរជា​លោក​ប៉ូ​លី​ស​ប៉ុស្តិ៍​២​ទៅ​៣​នាក់​នោះ​បែរជា​អង្គុយ​ធ្វើ​ប្រ​ងើយ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​បើ​ទោះបីជា​នារី​រង​គ្រោះ​ប្រឹង​ស្រែក​ស្ទើរតែ​បែក​បំពង់​.​ក​ទៅ​ហើយ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​មុខ​ក្រុមហ៊ុន​ស្មា​ត តាម​បណ្ដោយ​ផ្លូវ​លេខ ២១៥ ស្ថិត​ក្នុង​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

ក្រោយ​ពេល​កើតហេតុ​បុរស​ម្ចាស់​រ៉ុ​ក​ម៉ក​ក៏​នាំ​នារី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្ដិ៏​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ដើម​គរ ពេល​ដែល​ជន​រង​គ្រោះ​ទៅ​ដល់​សមត្ថកិច្ច ធ្វើ​ជា​សួរនាំ​ប​ន្ទិ​ចប​ន្ទួ​ច រួច​ក៏​នាំ​គ្នា​ធ្វើ​ជា​ជិះ​ចេញ​ដើរ​ល្បាត ហើយ​ព្យាយាម​បិត​បាំង​ព័ត៌មាន មិន​ឲ្យ​អ្នក​យក​ព័ត៌មាន ចុះ​ផ្សាយ​ពី​ហេតុការណ៍​ខាងលើ​នោះ​ទេ ៕