ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​មួយ​ប្រាវ​របួស​អ្នក​ធ្វើ​ដំណើរ​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ(មានវីដេអូ)​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​៖ តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​មុន​នេះ​ប​ន្តិ​មាន​ករណី​ផ្ទុះអាវុធ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដក​កាំភ្លើង​បា.ញ់​ទៅ​លើ​ជនជាតិ​រុ​ស្ស៊ី បណ្តាល​ឲ្យ​ខ្ទាត​ទៅ​ចំ​អ្នក

ខេត្ត​ព្រះ​សីហ​នុ​៖ តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​មុន​នេះ​ប​ន្តិ​មាន​ករណី​ផ្ទុះអាវុធ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ជនជាតិ​រុ​ស្ស៊ី បណ្តាល​ឲ្យ​ខ្ទាត​ទៅ​ចំ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​រង​របួស​ម្នាក់ នៅ​មុខ​កាស៊ីណូ​កំពង់សោម​ស៊ី​ធី ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

យ៉ាងនោះ​សមត្ថកិច្ច​កំពុង​តែ​តាម​ប្រ​ម៉ា​ញ់​រក​ខ្មានកាំភ្លើង​យ៉ាង​យកចិត្តទុកដាក់ ហើយ​សមត្ថកិច្ច​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​ផ្ទុះអាវុធ​នេះ បណ្តាល​មក​ពី​អ្វី​នៅឡើយ​នោះ​ទេ ៕

ព័ត៌មាន​លំអិត​កោះសន្តិភាព​និង​ផ្សាយ​នៅ​ពេល​បន្តិចទៀត​នេះ ៕