ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ម្តាយ​និង​ក្មួយ​ស្រី​ព្រោះ​ខឹង​សុំ​លុយ​ទិញ​ស្រា​ផឹក​មិន​បាន

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ អាវុធហត្ថ​ក្រុង​ច្បារមន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប្រើ​ហិ.ង្សា​ទៅ​លើ​ម្តាយ និង​ក្មួយ​ស្រី​បន្ទាប់​ពី​បុរស​នោះ​សុំ​លុយ​ម្តាយ​ទៅ​ទិញ​ស្រា​ផឹក​មិន​បាន ។

ខេត្តកំពង់ស្ពឺ ៖ អាវុធហត្ថ​ក្រុង​ច្បារមន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ម្តាយ និង​ក្មួយ​ស្រី​បន្ទាប់​ពី​បុរស​នោះ​សុំ​លុយ​ម្តាយ​ទៅ​ទិញ​ស្រា​ផឹក​មិន​បាន ។

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា ករណី​ប្រើ​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ ហុង ភារ​ម្យ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បង្ក​ឡើង​ដោយ​កូនប្រុស​បាន​វាយ​ម្តាយ និង​ក្មួយ​ស្រី​ដោយសារ​តែ​ខឹង​មិន​ព្រមឱ្យ​លុយ​ទៅ​ទិញ​ស្រា​ផឹក ទើប​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​យក​មក​ធ្វើការ​អប់រំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​រូបគេ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្តាយ និង​ក្មួយ​ស្រី​នេះ​ដោយសា​តែ​រូបគេ​ស្រវឹងស្រា ម្យ៉ាងទៀត​ពេល​នោះ​រូបគេ​បាន​សុំ​លុយ​ម្តាយ​ប្រុង​យក​ទៅ​ទិញ​ស្រា​ផឹក តែ​ម្តាយ​មិន​ព្រមឱ្យ ទើប​ធ្វើ​ឱ្យ​រូបគេ​មាន​កំហឹង ក៏​វាយ​ម្តាយ និង​ក្មួយ​ស្រី​បែប​នេះ​ទៅ ។ ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​បែប​នេះ​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ​ដែរ ម្តាយ និង​បងប្អូន​ជនសង្ស័យ​បាន​មក​ធានា​យក​ទៅ​អប់រំ​បន្ត​ទៀត ។ ជនសង្ស័យ​បាន​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​រូបគេ​ឈប់​ធ្វើ​ឱ្យ​ម្តាយ និង​បងប្អូន​ពិបាក​ដោយសារ​រូបគេ​ទៀត​ហើយ ៕