ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​ទាំង​កំរោល​របួសធ្ងន់​ស្រាល​៧​នាក់​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​រថយន្ត​ និង​រថយន្ត ដែល​បាន​បុក​គ្នា​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២១​ ខែ​កុ​ម្ភៈ ឆ្នាំ២០១៥

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​រថយន្ត​ និង​រថយន្ត ដែល​បាន​បុក​គ្នា​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២១​ ខែ​កុ​ម្ភៈ ឆ្នាំ២០១៥ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ ។

មន្ត្រី​នគរបាល​ចរាចរ​ណ៏​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កាម​រី​(​បា​ឡែ​ន​)​ ព​ណ៏​ទឹកប្រាក់​ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-5479 បើកបរ​ដោយ​បុរស​ឈ្មោះ​កួយ ថា​វី​ស អាយុ​៣០​ឆ្នាំ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​បុក​ទាំង​កំរោល​ទៅ​លើ​រថយន្ត​ម៉ាក​ទួរី​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2V-3800 បើកបរ​ដោយ​បុរស​ឈ្មោះ​វិត ម៉​ន អាយុ​៣៥​ឆ្នាំ​នៅ​ស្រុក​លើក​ដែក ខេត្តកណ្ដាល ខណៈដែល​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា​ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ស្លាកស្នាម​នៅ​ចំណុច​​កើតហេតុ គឺ​រថយន្ត​ទាំង​២​គ្រឿង​បាន​បុក​គ្នា​ត្រង់​ចំណុច​​ផ្លូវ​កោង​ ដែល​រថយន្ត​ម៉ាក​កាម​រី​បាន​បូ​ង​ចង្កូត​បត់​លើ​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ទួរី​ស បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​(រាប់​ទាំង​អ្នកបើកបរ​ទាំង​២​នាក់​) និង​៤​នាក់​ទៀត​របួសស្រាល​ ។

សាក្សី​បាន​និយាយ​ថា រថយន្ត​ម៉ាក​កាម​រី​នោះ​បើក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​ក្នុង​ល្បឿន​លឿន​ហូ​សហេតុ រីឯ​រថយន្ត​ម៉ាក​ទួរី​ស​១២​កៅអី​​បើក​មក​ពី​ទិស​ខាង​លិចទៅ​កើត​ ។ សាក្សី​បញ្ជាក់​ថា ពេល​ដល់​ចំណុច​គ្រោះថ្នាក់​ គេ​ឃើញ​រថយន្ត​កាម​រី​បាន​បូ​ង​ចង្កូត​បត់​ឆ្វេង​លើ​ផ្លូវ​កោង ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​ទួរី​ស​ពេញទំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ទាំង​២​គ្រឿង​នោះ​របួស​ទាំងអស់​គ្នា រីឯ​រថយន្ត​ក៏​ខូចខាត​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ​ ។

សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​អំពី​ឧប្បតិហេតុ​គ្រោះថ្នាក់​នេះ​ថា នៅ​លើ​គំនូស​ផ្លូវ​គេ​ពិនិត្យ​ឃើញ​ស្លាកស្នាម​កង់​រថយន្ត​កាម​រី​បាន​ឆ្លង​បំពាន​គំនូស​លឿង​ទៅ​បុក​រថយន្ត​ទួ​រី​ស ដោយសារ​តែ​ការ​បើក​ល្បឿន​លើស​កំណត់ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​បាន​នៅ​ពេល​ដល់​ផ្លូវ​កោង​ទើប​បូ​ង​ចង្កូត​ជ្រុល​បង្ក​គ្រោះថ្នាក់​បែប​នេះ​ ។ នេះ​ជា​កំហុស​ដែល​បណ្ដាល​មក​ពី​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ណ៏​៕