ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ដើរឆ្លងថ្នល់ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំងអ្នកបើកម៉ូតូ និងអ្នកដើរ ត្រូវបានកម្លាំងនគរបាលដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២២ កុម្ភៈ ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A មុខផ្សារពង្រ ស្ថិតក្នុងភូមពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ប្រភពព័ត៌មានពីនគរបាលក្រុងបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ចំណែកឯអ្នកបើកបរម៉ូតូក៏មិនទាន់ស្គាល់ដែរ ព្រោះទាំងអ្នកបើកបរម៉ូតូ និងអ្នកដើររងរបួសធ្ងន់ទាំង២នាក់។
ប្រភពដដែលបានបញ្ជាក់ថា តាមសាក្សីនៅកន្លែងកើតហេតុប្រាប់ថា ដំបូងគេឃើញស្ត្រីរងគ្រោះដើរឆ្លងថ្នល់ទិសដៅពីកើតទៅលិច ស្របពេលនោះមានរថយន្តបើកកាត់មុខក៏អាក់ដំណើរ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1G.1355 បើកក្នុងទិសដៅពីត្បូងទៅជើង មកដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកចំពីក្រោយបណ្តាលឲ្យរងរបួសទាំង២នាក់តែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ