ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ស្តារិចបើកបុក​អ្នកជិះម៉ូតូ២នាក់ស្លា.ប់​យ៉ាងអាណោចអាធ័ម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖​ បុរស​២​នាក់​​បាន​​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ជាតិ​​លេខ​៦ស្លា.ប់​ភ្លាម​ៗ បន្ទាប់ពីជួប​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរ​​ណ៍​មួយ ​ខណៈ​រថ​យន្ត​ប្រភេទ​​ស្តា​រិច ​ពណ៌​ទឹក​ប្រាក់

ខេត្តកំពង់ចាម ៖​ បុរស​២​នាក់​​បាន​​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ជាតិ​​លេខ​៦ស្លាប់​ភ្លាម​ៗ បន្ទាប់ពីជួប​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរ​​ណ៍​មួយ ​ខណៈ​រថ​យន្ត​ប្រភេទ​​ស្តា​រិច ​ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​អង្គ​ការ ​ONG2-297 បុក​ផ្លោង​​ចម្ងាយ​ជាង​១០​ម៉ែត្រ​​ ​កាល​ពីវេលា​ម៉ោង​០៤ និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​១៥ កុ​ម្ភៈ ២០១៥ ស្ថិត​នៅ​ភូមិ​​ឈើទាល ឃុំ​ផ្តៅ​ឃុំ ស្រុក​ជើងព្រៃ ។

​ប្រភព​បានឱ្យ​ដឹងថា អ្នក​ស្លាប់​ទាំង​២​នាក់​នោះ​ ​១-​ឈ្មោះស សែ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២​-ឈ្មោះណា ហ៊​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​​អំពិល ឃុំ​ស្តើង​​ជ័យ ស្រុក​ជើងព្រៃ​ ។ ចំណែកអ្នកបើក​​បរ​បានរត់គេច​បាត់​​ ​មុន​ពេលកម្លាំង​សមត្ថកិច្ច​​ចុះទៅ​ដល់​​​ ។

អធិការ​នគរបាល​ស្រុក​ជើងព្រៃបានប្រាប់​ឱ្យ​ដឹង​​ថា តាម​នគរបាល​ចរាចរ​ណ៍ស្រុក​ចុះ​ទៅ​ពិនិត្យ​​ដល់ក​ន្លែង​​កើតហេតុ​​នោះ​ឃើញ​ថា ម៉ូតូ​C 100 កូរ៉េ​ពណ៌​​ក្រហម​បាន​បើក​ចេញពី​ទិស​ខាងលិច​ មក​កើត​នៅ​លើកំណាត់​ផ្លូវជាតិ​​លេខ​៦ ដែល​កំពុង​តែ​ស្ថាបនា​​ពង្រីក​ជា​ផ្លូវ​​អាស៊ាន​ ស្រប​ពេល​ដែល​ជិះ​មកដល់​ត្រង់​ភូមិ-​ឃុំ​ខាងលើ ក៏​បាន​ឆ្លង​ពី​ផ្លូវ​ដែល​ហុយ​ទៅ​លើ​ផ្លូវ​ចាក់​កៅស៊ូ ឆ្លងមិន​ទាន់​​ផុត​ផង​នោះ​ ត្រូវ​​រថយន្ត​ស្តា​រិច​១​គ្រឿងបើកបញ្ច្រាសទិស​គ្នា ​មក​បុក​ម៉ូតូ​ពេញទំហឹង​លាន់​ដូច​​រន្ទះ ​បណ្តាល​ឱ្យផ្លោង​ជាង​១០​ម៉ែត្រ ស្លាប់​អ្នក​ជិះ​​លើ​ម៉ូតូ​ទាំង​២​នាក់​​មួយ​រំពេច ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព