ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ថ្ម​បុក​រះ​ម៉ូតូ​៣​គ្រឿង ​ស្លា.ប់​២ របួស​ធ្ងន់​-ស្រាល​៣

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លា.ប់​ និង៣​នាក់​ទៀត​របួស​ធ្ងន់​-ស្រាលក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ថ្ម​បុក​រះ​ម៉ូតូ​៣​គ្រឿង​ កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ កុម្ភៈ

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ និង៣​នាក់​ទៀត​របួស​ធ្ងន់​-ស្រាលក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ថ្ម​បុក​រះ​ម៉ូតូ​៣​គ្រឿង​ កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៧-៣៨ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​ ។

សមត្ថ​កិច្ច​បាន​ស្រង់​សម្តី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​គេ​បាន​ឃើញ​រថយន្ត​បែន​មួ​យ​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុយ​គី​ស្មាស់ ពណ៌​ខ្មៅ បើក​ដោយ​ស្ត្រី​ម្នាក់​​​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​បណ្តាល​ឱ្យ​របួស​ស្រាល​ ស្រាប់​តែ​រថយន្ត​​​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ហុង​ដា​វ៉េវ​អេស​មួយ​គ្រឿង​ទៀត​​​ជិះ​គ្នា​៣នាក់​ឈប់​ស្ងៀម បណ្តាល​ឱ្យ​នារី​២នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់ទៀត​របួស​ធ្ងន់​ ភ្លាមៗនោះ​រថ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ អាល់​ហ្វា​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់។

ក្រោយ​បង្ក​ហេតុ​រួច អ្នក​បើក​បរ​រថយន្ត​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​៕​