ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អនា​ថា​ម្នាក់​ដេក​លើ​បេតុង ​ត្រូវរថយន្ត​ថយ​កិន​របួស​ធ្ងន់ ដឹក​ដល់​ពេទ្យស្លា.ប់​​

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ បុរស​អនា​ថា​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​ថយ​កិន​របួសធ្ងន់ ​ហើយ​បាន​ស្លា.ប់​ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​១៥​ កុ​ម្ភៈ​ ​២០១៥ ​លើ​បេតុង​ក្នុង​បរិ​វេណ​​

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ បុរស​អនា​ថា​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​ថយ​កិន​របួសធ្ងន់ ​ហើយ​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​១៥​ កុ​ម្ភៈ​ ​២០១៥ ​លើ​បេតុង​ក្នុង​បរិ​វេណ​​កាស៊ីណូ​ផ្កាយ​៥​ ភូមិ​ក្បាលស្ពាន​០១ ​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ជន​រង​គ្រោះ​មិន​មាន​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​នោះ​ទេ​ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរ​ប្រាប់​ថា​ លើ​ដៃ​ជន​រង​គ្រោះ​មាន​សាក់​ឈ្មោះ​មាស​ សំអាត​ ហៅ​យ៉ា​ម​ អាយុ​ជាង​៤០​ឆ្នាំ​ ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ហើយ​អ្នកស្រុក​ប្រាប់​ថា ​ឃើញ​ដើរ​សុំទាន​គេ​គ្រាន់​ទិញ​បាយ​ទឹក​ហូប​។

​អ្នកស្រុក​ប្រាប់​សមត្ថកិច្ច​ថា ​រថយន្ត​បង្កហេតុ​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ ព​ណ៌ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ទំនងជា​អ្នកបើកបរ​ស្រវឹង​ក្រោយ​ចេញពី​ផឹកស៊ី​នៅ​វាលស្មៅ​ក៏ថយ​រថយន្ត​ស្រាប់តែ​កិន​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​លើ​បេតុង​មុខ​ក្លិប​ស្តា​ម៉ិ​ក​ក្នុង​កាស៊ីណូ​ខាងលើ ហើយ​បើកបរ​គេច​ទៅ​បាត់​។​

ជន​រង​គ្រោះ​ក្រោយ​ភ្ញាក់ផ្អើល​ថា ​រថយន្ត​ថយ​កិន​ និង​រង​របួសធ្ងន់​ ត្រូវ​សមត្ថកិច្ច​រួម​ជាមួយ​សន្តិសុខ​កាស៊ីណូ​​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គការ​កាំ​ម៉ា​(CAMA)​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ភ្លាម​ៗ ​តែ​ជា​អកុសល​ដោយសារ​ថា​ជន​រង​គ្រោះ​រង​របួសធ្ងន់​ក៍បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តែ​ម្ដង​។​

សមត្ថកិច្ច​បន្ត​ថា​សព​រង​គ្រោះ​ពេល​នេះ​បាន​តម្កល់​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ​ក្នុងភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្ដាល ​ហើយ​ថាបើ​សិន​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ​មិន​មាន​សាច់ញាតិ​មក​មើលទេ​សមត្ថកិច្ច​នឹង​សុំ​គោល​ការណ៍​​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ចាត់ចែង​បូជា​ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​​​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ​៕​​