រាជធានភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើង ខណៈពេលធ្វើដំណើរពីខេត្តព្រះវិហារមកទិញអីវ៉ាននៅផ្សារអូឬស្សី ។ប៉ុន្តែពេលមកដល់ព្រែកព្នៅ ក៏ចូលលេងផ្ទះបងប្អូន ស្រាប់តែមកដល់ផ្លូវ១៥១រថយន្តបានបែកកង់ ជាហេតុធ្វើឲ្យបុរសរងគ្រោះបើករថយន្តតិចៗរកកន្លែងប៉ះកង តែរកមិនឃើញក៏ថយរថយន្តត្រឡប់មកក្រោយវិញ ដោយមិនស្គាល់ស្ថានភាពផ្លូវ ថយជ្រុលធ្លាក់ចូលបឹងតាមោគ ធ្វើឲ្យរថយន្តក្រឡាប់៣ទៅ៤ត្រឡប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
បុរសរងគ្រោះមានឈ្មោះថៃ សុង អាយុ៦០ឆ្នាំ មានមុខរបរជាអ្នកលក់ចាប់ហួយនៅខេត្តព្រះវិហារ ។ ជាមួយគ្នានោះដែរជនរងគ្រោះបានប្រាប់សមត្ថកិច្ចទាំងស្ថានភាពខ្សាវៗថាគាត់បាត់កាបូបលុយធំមួយ ក្នុងនោះមានលុយ៦០០០ដុល្លាអាមេរិក និងលុយបាទជាង៣ម៉ឺនបាទថែមទៀតផង ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ