រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តក្នុងល្បឿនលឿនបួងចង្កូតបត់ឆ្វេងមិនទាន់ ក៏ជ្រុលទៅបុករបងផ្ទះវីឡាមួយកន្លែងនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌឺ មួយគ្រឿង ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវបេតុង រួចបួងចង្កូតបត់ឆ្វេងបត់ឡើងទៅផ្លូវ២០១១ តែជ្រុលល្បឿនទៅបុករបងផ្ទះវីឡាមួយកន្លែង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ប៉ុន្តែរបងផ្ទះមមិនរងការខូចខាតធ្ងន់ធ្ងរនោះទេ ។
ចំណែកបុរសជាអ្នកបើកបរបានរងរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ ៕
ចែករំលែកព័តមាននេះ