ក្រេបទឹកឃ្មុំនាងក្រមុំជនបទ នាងប្តឹងទារ៣.០០០ដុល្លារ
ខេត្តកំពង់ចាម ៖ ក្រមុំជនបទវ័យ២០ឆ្នាំ រស់នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ត្រូវបានព្រាននារីល្មោភកាម ប្រើល្បិចឲ្យចុះពីលើផ្ទះឈើមកដី ហើយក្រៀកទៅផ្តួលលើពំនូកចំបើង
ខេត្តកំពង់ចាម ៖ ក្រមុំជនបទវ័យ២០ឆ្នាំ រស់នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ត្រូវបានព្រាននារីល្មោភកាម ប្រើល្បិចឲ្យចុះពីលើផ្ទះឈើមកដី ហើយក្រៀកទៅផ្តួលលើពំនូកចំបើង
ខេត្តកំពង់ចាម ៖ ក្រមុំជនបទវ័យ២០ឆ្នាំ រស់នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ត្រូវបានព្រាននារីល្មោភកាម ប្រើល្បិចឲ្យចុះពីលើផ្ទះឈើមកដី ហើយក្រៀកទៅផ្តួលលើពំនូកចំបើង រួចចាប់រំលោភសេពសន្ថវៈរហូតបានសំរេចតាមបំណង ។ ហេតុការណ៏ការណ៏កើតឡើងនៅ វេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៨ កុម្ភៈ ២០១៥ ជនកំហូចរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងយប់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោក ជឹម សុផល នាយផ្នែកបច្ចេកទេស ស្រុកជើងព្រៃបានប្រាប់ឲ្យដឹងថា បុរសសង្ស័យឈ្មោះ ភា សុភ័ក្រ អាយុ២១ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ជាមនុស្សម្នាក់ត្រូវជាសាច់ញាតិជាមួយនឹងអ្នករងគ្រោះដែរ ហើយថែមទាំងឧស្សាហ៏និយាយលេងសើច ញឹកញាប់ផងដែរ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៨កុម្ភៈ ក្នុងភូមិត្រពាំងទឹម មានកូនរបស់អ្នកស្រុកបានរៀបចំពិធីភ្ជាប់ពាក្យដោយនៅពេលយប់នោះ មានដាក់ធុងបាស រាំកំសាន្តសប្បាយ ហើយជនសង្ស័យរូបនេះ ក៏បានទៅចូលរួមកម្មវិធីជាមួយនឹងគេដែរ ។ ថែមទាំងបានផឹកស្រាស្រវឹងស្រឿងៗ លុះម៉ោងជាង៩យប់ បានដើរត្រឡប់មកផ្ទះវិញ ខណៈពេលកាត់មុខផ្ទះនាងរងគ្រោះ ក៏ស្រែកហៅ គ្រានោះនាងបានបើកទ្វារមុខ ចុះមកដី និយាយលេងជាធម្មតា បន្តិចក្រោយមក ក៏ជននេះចាប់ក្រៀកនាងជាប់ យកទៅពំនូកចំបើងមានចំងាយពីផ្ទះ៥ម៉ែត្រ ផ្តួលទៅលើនោះ ក៏ចាប់រំលោភសេពសន្ថវៈរហូតបានសំរេចតែម្តង ។ បន្ទាប់មកឈ្មោះសុភ័ក្រ បានដើរត្រឡប់ទៅរាំលេងជាធម្មតាវិញ នាងរងគ្រោះបានដើរឡើងទៅលើផ្ទះ ទាំងយំបង្ហូរទឹកភ្នែក លុះបងនាងសួរនាំទើបប្រាប់ថា «ឈ្មោះសុភ័ក្រ ចាប់រំលោភនាងនៅពំនូកចំបើង» ។ ជាមួយនោះភាគីរងគ្រោះ បានបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន៣.០០០ដុល្លារ ផងដែរ ។
លោកវរសេនីយ៏ត្រី ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងដែរថា ក្រោយកើតហេតុខាងលើ រូបលោកបានបញ្ជាដល់កម្លាំង ចុះទៅដល់ផ្ទះកើតហេតុទាំងយប់ ថែមទាំងបានឃាត់ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃសួរនាំ ។ ហើយជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តនូវទង្វើចាប់រំលោភសេពសន្ថវៈពិតប្រាកដមែន ហើយនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ