ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​លួច​ស្រា​ក្នុង​ម៉ាត​ម្ចាស់​គេ​ទាន់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ដោយ​ចោទប្រកាន់​ថា​បាន​បន្លំ​លួច​ស្រា​ចំនួន​២​ដប

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ដោយ​ចោទប្រកាន់​ថា​បាន​បន្លំ​លួច​ស្រា​ចំនួន​២​ដប កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​ទោះ​យ៉ាងណា​បុរស​ជាប់ចោទ​បាន​បដិសេធ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ម្ចាស់​ម៉ាត ដោយ​និយាយ​ថា​គេ​ជា​អ្នកទិញ​ស្រា​ពី​ម៉ាត​នេះ និង​ឲ្យ​គិតលុយ​ត្រឹមត្រូវ ។

តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា​បុរស​ជាប់ចោទ​ខាងលើ​ឈ្មោះ​សាំង អូន​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ាត​ខាងលើ​បាន​ឲ្យ​ដឹង​ថា​បុរស​ជាប់ចោទ​បាន​ចូល​មក​ក្នុង​ម៉ាត ក្នុង​សំលៀក​បំពាក់​អារ​ងា ហើយ​បាន​ដើរ​មើល​ទំនិញ​ក្នុង​ម៉ា​តទៅ​មក​ទៅ​មក តែ​មិន​ទិញ​អ្វី​សោះ ក៏​មានការ​សង្ស័យ បាន​ឲ្យ​សន្តិសុខ​ម៉ាត​ចាំ​ឃ្ល​មមើ​ល ស្រាប់តែ​ឃើញ​បុរស​សង្ស័យ​យក​ស្រា​GOLD LABEL ២​ដប​យក​ដាក់​ក្នុង​កាបូបស្ពាយ​ពីក្រោយ ។​ភ្លាម​ៗ​នោះ​បុរស​សង្ស័យ​បាន​យក​កាបូប​ទៅ​ដាក់​ទុក​ក្នុង​ម៉ាត​សិន ហើយ​បាន​បង្វែ​ទៅ​ទិញ​ទឹកដោះគោ យក​ទៅ​ឲ្យ​គេ​គិតលុយ បន្ទាប់​ពី​គិតលុយ​រួច បាន​ដើរទៅ​យក​កាបូប​ដែល​ដាក់​ស្រា​រួច​ជា​ស្រេច បម្រុង​ស្ពាយ​ចេញ តែ​ត្រូវ​ម្ចាស់​ម៉ាត​ធ្វើការ​ឃាត់ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​កើតហេតុ​បុរស​សង្ស័យ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន ហើយ​បាន​ប្រកែក​ថា​ខ្លួន​មិន​បាន​លួច​នោះ​ទេ គ្រាន់តែ​មិន​ទាន់​គិតលុយ ។​យ៉ាងណា​នោះ​ទោះបី​បុរស​សង្ស័យ​យល់ព្រម​សង​លុយ​ថ្លៃ​ស្រា ក៏​ដោយ ប៉ុន្តែ​ម្ចាស់​ម៉ាត​មិន​ព្រម​នោះ​ទេ​ត្រូវ​តែ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ ព្រោះ​គេ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​បុរស​សង្ស័យ​ខាងលើ​ចូល​បន្លំ​លួច​ជា​ច្រើន​ដងនោះ ៕