ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាត់ខ្លួនជាង​ជួស​ជុល​រថយន្ត​ម្នាក់​ដក​កាំ​ភ្លើង​ភ្ជង់​ និង​វាយ​នារី​ខារ៉ា​អូខេ​ម្នាក់​បែក​ក្បាល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ជាង​ជួស​ជុល​រថយន្ត​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ជ្រោយ​ចង្វារចាប់​​ឃាត់ខ្លួន​​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មករា ២០១៥ បន្ទាប់​ពី​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ជាង​ជួស​ជុល​រថយន្ត​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ជ្រោយ​ចង្វារចាប់​​ឃាត់ខ្លួន​​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មករា ២០១៥ បន្ទាប់​ពី​ប្រើ​ហិង្សា​ដក​កាំ​ភ្លើង​ខ្លី​មួយ​ដើម​ម៉ាក​រ៉ូឡូ​ភ្ជង់ និង​វាយ​ទៅ​លើ​នារី​​​​ម្នាក់​នៅ​ក្នុង​បន្ទប់​ខារ៉ា​អូខេ​មីលីនែរ។

​ជន​ដៃ​ដល់​ដែលសមត្ថ​កិច្ច​​ឃាត់ខ្លួន​ឈ្មោះ​សុខ សាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុក​កំណើត​​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ឌាន ចាន់​ណា អាយុ​២២​ឆ្នាំ ជា​ស្ត្រី​បម្រើ​​​​​​​​ការ​នៅ​ខារ៉ា​អូខេ​វ៉ា​ស៊ីន​តោន​ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​ដៃ​ដល់ រួម​ទាំង​មិត្ត​ភក្តិ​ប្រមាណ​ជា​១០​នាក់​បាន​នាំ​គ្នា​ធ្វើ​ពិធី​ខួប​កំណើត​ឱ្យ​សង្សារ​របស់​គេ​ឈ្មោះ​ពិសី​​ដែល​ជាមិត្ត​ភក្តិ​របស់​នារី​រង​គ្រោះនៅ​ក្នុង​បន្ទប់​លេខ​​​​​​​​​​​​១១៨​ក្នុង​ខារ៉ា​អូខេ​មីលី​នែរ​។ លុះ​ពេល​ផឹក​ស្រវឹង​ ជន​ដៃ​ដល់​​​បាន​ដក​កាំ​ភ្លើង​ខ្លី​ដាក់​លើ​តុ ហើយ​ភ្ជង់​គំរាម​នារី​រង​គ្រោះ​​​​​ ខណៈ​នោះ​ស្រាប់តែ​មិត្ត​ភក្តិ​របស់​ជន​បង្ក​ម្នាក់​ទៀត​ឈ្មោះ​សាល​បាន​ស្ទុះ​ទៅ​វាយ​​​នារី​រង​គ្រោះ​បែក​ក្បាល​។

ប្រភព​បន្ត​ថា បន្ទាប់​ពីវាយ​នារី​រង​គ្រោះ​រួច​ ជន​ដៃ​ដល់​​ និង​បក្ស​ពួក​បាន​គិត​លុយ​រួច​ចាក​ចេញ​ពី​បន្ទប់ខារ៉ា​អូខេ​ឡើង​ជិះ​រថយន្ត​ទៅ​ផ្ទះ​ ក៏​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​តាម​ចាប់​ខ្លួន​ដល់​ផ្ទះ​ជួល​បាន​ម្នាក់​ និងដក​ហូត​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​មែរ​សឺ​ដែស ពាក់​ស្លាក​លេខ​ភ្នំពេញ​២L១៦៦៦ ព្រម​ទាំង​គ្រាប់​កាំ​ភ្លើង​​នៅ​ក្នុង​រថយន្ត​ចំនួន​៣​គ្រាប់ផង​ដែរ ​ចំណែក​បក្ស​ពួក​ឯទៀត​បាន​គេច​ខ្លួន​បាត់​អស់​។

នៅ​ចំពោះ​មុខសមត្ថ​កិច្ច​ជន​បង្ក​បានបដិ​សេធថា រូប​គេ​​​មិន​បាន​ដក​កាំ​ភ្លើង​ភ្ជង់នារី​រង​គ្រោះ​ទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​កើត​ហេតុ​រូប​គេ​ស្រវឹង​មិន​ដឹង​អ្វី​ទាំង​អស់​ ហើយ​កាំភ្លើង​នោះ​ក៏​មិន​មែន​ជា​របស់​គេ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​ ​​ជន​បង្ក​ត្រូវ​​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បញ្ជូន​ទៅ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព