ខេត្តកំពត ៖ បុរសរូបម្នាក់បានស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ ខណៈបុរសរូបនេះវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខមួយគ្រឿង ទៅបុករថយន្តម៉ាកហ៊ីយ៉ានយ៉ាន់ដាយដឹកដីចំណុះពីតោនកន្លះមួយគ្រឿង ដែលបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៩ មករា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកភូមតាអេង ស្ថិតក្នុងកំពង់កណ្តាល ក្រុងកំពត ។
តាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ មួយគ្រឿងយ៉ាងលឿនតាមផ្លូវលេខ៣៣ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ផ្លូវបំបែកហួសបន្តិច ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ២តោនកន្លះមួយគ្រឿងបានបើកមកដល់ក៏ត្រូវម៉ូតូរបស់បុរសរងគ្រោះបើកបុកចំពាក់កណ្តាលទ្រូងផ្លូវ រួចរថយន្តរុញទៅខាងស្តាំដៃរថយន្តប្រមាណ៣ម៉ែត្រ ។ ចំណែកអ្នកបើករថយន្តមិនរតើគេចទៅណានោះទេ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនតៃកុងរថយន្តយកទៅកាន់ការិយាល័យចរាចរនៃស្នងការខេត្តដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯក ពិសិដ្ឋ អាយុ២៣ឆ្នាំ ភេទប្រុស មុខរបរជាជាងជួសជុលរថយន្ត មានទីលំនៅក្នុងភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ