ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ​ទាមទារ​ឱ្យ​បញ្ចប់​ការ​ហ៊ុម​ព័ទ្ធ​របស់​អា​មេ​រិ​ក

9 ឆ្នាំ មុន

ប្រធានាធិបតី​គុយ​បា​លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ កាលពី​ថ្ងៃ​ទី​២៨ មក​រា​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ចប់​ការ​ហ៊ុម​ព័ទ្ធ​ប្រឆាំង​គុយ​បា​ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២

ប្រធានាធិបតី​គុយ​បា​លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ កាលពី​ថ្ងៃ​ទី​២៨ មក​រា​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ចប់​ការ​ហ៊ុម​ព័ទ្ធ​ប្រឆាំង​គុយ​បា​ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ តែ​ទទួលស្គាល់​ថា​ផ្លូវ​ទៅ​ដល់​គោលដៅ​នឹង​នៅ​វែង​ឆ្ងាយ​ហើយ​លំបាក ។

ក្នុង​សុន្ទរកថា​មួយ​ថ្លែង​នា​កិច្ចប្រជុំ​កំពូល​របស់​សហគមន៍ បណ្តា​រដ្ឋ​អា​មេ​រិ​ក​-​ឡា​ទី​ន និង​កា​រ៉ា​អុ​ី​ប​នៅ​ប្រទេស​កូ​ស្តា​រ៉ា​កា លោក​រ៉ា​អ៊ុ​ល​ថ្លែង​ថា ការ​បង្កើត​ទំនាក់ទំនង​ការទូត​គឺជា​ការ​ចាប់ផ្តើម​ដំណើរការ​មួ​យ​ឆ្ពោះទៅ​រក​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ទ្វេភាគី ក៏​ប៉ុន្តែ​រឿង​បែប​នេះ​នឹង​មិន​អាច​ទៅ​រួច​ឡើយ បើ​ដរាបណា​នៅ​មានការ​ហ៊ុម​ព័ទ្ធ ។

យោង​តាម​លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ​ថា ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នេះ នឹង​ពុំ​អាច​មាន​ឡើយ បើ​ដរាបណា​ពុំ​មានការ​ប្រគល់​ដែនដី​កាន់កាប់​ខុសច្បាប់ ដោយ​មូលដ្ឋាន​នាវាចរណ៍​ហ្គ​ង់​តា​ណា​ម៉ូ ឱ្យ​គុយ​បា​វិញ រួច​នឹង​ពុំ​មានការ​ប៉ះប៉ូវ​សម​ស្រប​សម្រាប់​ប្រជាជន​យើង​ចំពោះ​ការ​បាត់បង់​មនុស្ស​និង​សេដ្ឋកិច្ច​ដែល​យើង​ទទួល​រង​ទេ​នោះ ។ លោក​បន្ត​ថា ប្រសិនបើ​បញ្ហា​ទាំងនោះ​ពុំ​ត្រូវ​បាន​ដោះស្រាយ ការ​ខិតចូល​ជិត​គ្នា​ខាង​ការទូត​រវាង​គុយ​បា​និង​សហរដ្ឋអាមេរិក​ក៏​នឹង​គ្មាន​ន័យ​អី​ដែរ ព្រោះ​បញ្ហា​សំខាន់​នៅ​ពុំ​ទាន់​ដោះស្រាយ​។ ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ដែល​បង្ក​ការ​ខូចខាត​ទាំង​មនុស្ស​និង​សេដ្ឋកិច្ច ហើយ​ដែល​ជា​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ត្រូវ​តែ​បញ្ចប់ ។

លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ ទើប​ថ្លែង​ជា​លើក​ដំបូង​ចាប់តាំងពី​មានការ​ចរចា​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​២ កាលពី​ស​ប្តា​ហ៍​មុន​នៅ​ទីក្រុង​ឡា​ហា​វ៉ា​ន​ជុំវិញ​បញ្ហា​អន្តោប្រវេសន៍​និង​ការ​បើក​ស្ថានទូត​ឡើង​វិញ ៕