ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួន​តាចាស់​អាយុ​៨៥​ឆ្នាំ​ម្នាក់​រំលោ.ភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​

9 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ លោក​តា​អាយុ​៨៥​ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួនភ្លាមៗកាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៧ មករា ២០១៥ ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ចាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​រំលោ.ភ​សេព​សន្ថវៈ

ខេត្ត​តាកែវ ៖ លោក​តា​អាយុ​៨៥​ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួនភ្លាមៗកាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៧ មករា ២០១៥ ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ចាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​រំលោភ​សេព​សន្ថវៈ កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃដដែល​ នៅ​ចំណុច​ក្បែរ​គុម្ព​ចេក ខាង​ក្រោយ​ផ្ទះ​លោក​តា​ល្មើស​ខាងលើ​។

លោក​តា​ដែល​ចាប់​ក្មេង​ស្រី​រំលោភ​នេះ​ត្រូវ​បានប៉ូលិស​ឃាត់ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ​។​

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​តា​ចាស់​ខាងលើ​បាន​ដុត​ភ្នក់​ចំបើង​អង្គុយ​អាំង​ភ្លើង ខណៈ​នោះ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​មក​អង្គុយ​អាំង​ភ្លើង​ជាមួយ​ដែរ ។ បន្ទាប់​ពី​អង្គុយ​អាំង​ភ្លើង​បាន​មួយ​សន្ទុះ​ឃើញ​ឱកាស​ល្អ​តា​ចាស់​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ​សេព​សន្ថវៈ​តែ​ម្តង តែ​មិន​បាន​ស៊ី​ជម្រៅ​ទេ ​ដោយ​សារ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​យំ​​ហើយ​រើ​បំរះ​រួច​រត់​ទៅ​ប្រាប់​ម្តាយ​​​​​​​​​​​​​​ ម្តាយ​នាង​ក៏​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន​តា​ចាស់ល្មោភ​កាម​​នោះ​តែ​ម្តង​ទៅ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព