ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ខួប​កំណើត​បើក​ម៉ូតូ​បុក​ខឿ​ន​សួន​ច្បារ​កណ្តាល​ផ្លូវ បែក​ក្បាលធ្លាយខួរ​ស្លា.ប់យ៉ាង​អាណោច​អាធ័ម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់​​​ចេញ​ពី​កម្ម​វិធី​ខួប​កំណើត​បង​ប្អូនជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​បាន​ជួប​នឹង​គ្រោះថ្នាក់​ចរា​ចរ​ណ៍ ​ដោយ​បើក​ម៉ូតូ​ទៅ​បុក​ខឿន​សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​ដោយ​ខ្លួន​ឯង

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់​​​ចេញ​ពី​កម្ម​វិធី​ខួប​កំណើត​បង​ប្អូនជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​បាន​ជួប​នឹង​គ្រោះថ្នាក់​ចរា​ចរ​ណ៍ ​ដោយ​បើក​ម៉ូតូ​ទៅ​បុក​ខឿន​សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​ដោយ​ខ្លួន​ឯង ​បណ្តាល​ឱ្យ​នារីរូប​នោះ​ធ្លាក់ពី​លើ​ម៉ូតូ​បោក​ក្បាល​ទៅនឹង​ខឿន​សួន​ច្បារ​​​ធ្លាយ​ខួរ​ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ​យ៉ាង​អាណោច​អាធ័ម ។ ហេតុការ​ណ៍​នេះ ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១និង​១០នាទីយប់ ថ្ងៃ​ទី២៧ មករា ២០១៥ នៅ​ចំណុច​ផ្លូវ​ភ្លោះ​ទល់​មុខ​ឃ្លាំង​​ស្រា តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​ច្រាំង​ចំរេះ ។

នារីរង​គ្រោះមាន​ឈ្មោះប៉ាត់ សាម​ឈុន អាយុ​២៤ឆ្នាំ រស់នៅ​ក្នុង​ផ្ទះ​លេខ​១៦៩២ ក្រុម​៩ ភូមិ​ខ១ សង្កាត់ច្រាំង​ចំរេះ២ ខណ្ឌ​ឬស្សីកែវ ។

ប្រ​ភព​ព័ត៌មាន​ពី​ម្តាយ​នារី​រង​គ្រោះ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​កូន​ស្រីរបស់​គាត់​បាន​សុំ​ទៅ​ចូល​រួម​ខួប​កំណើត​បងប្អូន​នៅ​ម្តុំ​អូរ​ឡាំពិក ប៉ុន្តែគាត់មិន​ឱ្យ​ទៅទេ ​តែកូន​របស់​គាត់នៅ​តែ​ទៅ​ដដែល ។ ហើ​យ​​ពេល​ដែល​ទៅ​ដល់​កន្លែង​ខួប​កំណើត​​ គាត់​បាន​ទូរស័ព្ទ​សួរកូន​ស្រីរបស់​គាត់​ថា មក​គេង​នៅ​ផ្ទះ​អត់ ហើយ​កូន​ស្រី​គាត់ឆ្លើយថា ​អត់មក​គេង​នៅ​ផ្ទះ​ទេ គឺគេង​នៅ​ផ្ទះ​បងប្អូន​នៅ​ម្តុំអូរ​ឡាំពិក រួច​គាត់ក៏និយាយ​ថា បើគេង​នៅ​ទី​នោះ​ក៏​គេង​​ទៅ ​។ មិន​ដឹង​ជា​កូន​ស្រីរបស់​គិតយ៉ាងម៉េចបាន​ជា​ជិះ​ម៉ូតូ​មក​គេង​នៅ​ផ្ទះ​វិញ ​ដោយ​មិន​បាន​ប្រាប់​គាត់​បន្តិច ពេល​ដែល​ជួប​គ្រោះ​ថ្នាក់​ចរចរណ៍ ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​តែម្តង ។ នៅ​នឹង​កន្លែង​កើត​ហេតុ​មាន​បុរស​ពីរ​នាក់ បាន​និយាយ​ប្រាប់សមត្ថ​កិច្ច​ថា នៅ​មុន​ពេល​កើត​ហេតុ​ ខណៈ​ពួកគេជិះ​ម៉ូតូ​ចេញ​ពី​ម្តុំ​ស្ពាន​ជ្រោយ​ចង្វា ស្រាប់តែត្រូវ​បាន​នា​រី​រង​គ្រោះ​ជិះ​ម៉ូតូ​មក​វ៉ា​ម៉ូតូ​របស់ពួក​គេ ដោយ​ស្ថាន​ភាព​ជិះ​រេពេញ​ផ្លូវ ហើយ​ពួក​គេ​ក៏ជិះ​ម៉ូតូ​ដេញ​តាម ពេលនោះ​នារីរង​គ្រោះ​បាន​ជិះ​ម៉ូតូ​លឿន​ទៅ​ៗ មក​ដល់​ចំណុច​កើត​ហេតុ​នារីរង​គ្រោះ​ក៏​បាន​​​បើក​ម៉ូតូ​​ទៅ​បុក​ខឿន​សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​ដោយ​ខ្លួន​ឯង​ បណ្តាល​ឱ្យ​នារីរូប​នោះ ​ធ្លាក់ពី​លើ​ម៉ូតូ​បោក​ក្បាល​ទៅនឹង​ខឿន​សួន​ច្បារ​​​ធ្លាយ​​ខួរ​ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ​យ៉ាង​អាណោច​អាធ័ម​ ។ គេមិន​ដឹង​ថា ​តើ​នារីរង​គ្រោះ​ស្រវឹង ​ឬយ៉ាង​ណាទេ​ តែមហាជន​បាន​នាំ​គ្នា​និយាយ​ថា ប្រហែលជា​នារីរង​គ្រោះ​ភ័យ​ដោយ​សារ​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ដេញ​តាម ទើបបើក​ម៉ូតូ​ទៅជួប​គ្រោះ​ថ្នាក់ចរាចរណ៍​យ៉ាង​ដូច្នេះ ។

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បានចុះ​មកវាស់វែង និង​បាន​ទាក់ទង​ក្រុម​គ្រួសារ​មក​ទទួល​យក​សពនារីរង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។