ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ឋមានផ្ទៃពោះ៧ខែ​ ចាប់ក្មេងសិស្ស​សាលារំលោ.ភបានម្នាក់​និងប៉ុនប៉ងរំលោ.ភម្នាក់ទៀត ​ត្រូវជាប់ខ្នោះ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ៖​ នគរបាលខេត្ត​បានបង្ហាញមុខជនសង្ស័យម្នាក់​ដែលចាប់សិស្សសាលាម្នាក់​អាយុ១០ឆ្នាំរំលោ.ភបានសម្រេច​ រួចរត់គេចខ្លួន​​អស់រយៈ​ពេល​២០ថ្ងៃ ។

ខេត្តបន្ទាយមានជ័យ៖​ នគរបាលខេត្ត​បានបង្ហាញមុខជនសង្ស័យម្នាក់​ដែលចាប់សិស្សសាលាម្នាក់​អាយុ១០ឆ្នាំរំលោភបានសម្រេច​ រួចរត់គេចខ្លួន​​អស់រយៈ​ពេល​២០ថ្ងៃ ។

ការបង្ហាញ​មុខជនសង្ស័យ​នៅព្រឹកថ្ងៃទី២៧ ​មករា ២០១៥នេះ​ ធ្វើឡើងបន្ទាប់ពី​សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យនៅវេលាថ្ងៃត្រង់​ថ្ងៃទី២៦ មករា​ម្សិល​មិញ ខណៈ​ជនល្មោភកាមរូបនេះ​ បានប៉ុនប៉ងចាប់រំលោភ​សិស្សសាលាម្នាក់ទៀតអាយុ១២ឆ្នាំ​ នៅចំណុចទំនប់​តាប៉ាងប្រមាណ១០០ម៉ែត្រ​ ពីវិទ្យាល័យ​រោងគោ ​ស្ថិតនៅក្នុងភូមិតាប៊ុន​ឃុំចំណោម ​ស្រុកមង្គលបូរី​ ប៉ុន្តែមិនបានសម្រេច ។

គួរបញ្ជាក់ថា​ កាលពី២០ថ្ងៃមុន ​ជនសង្ស័យបាន​បោកបញ្ឆោតក្មេងសិស្សសាលាចំនួន០៩នាក់​(ប្រុស៣នាក់) ​ភាគច្រើអាយុក្រោម១០ឆ្នាំ​ ដែលចេញពី​សាលារៀន​ នំាចូលទៅគុម្ពោតព្រៃ​គំរាមឲ្យក្មេងស្រីចំនួន០៤នាក់​ស្រាតខោអាវអស់ហើយដេក ​និ​ងក្មេងប្រុសស្រី០៥នាក់​ទៀតមិនព្រម​ស្រាតគំរាមឲ្យដេក​បិទភ្នែក​ រួចក៍ចាប់រំលោភក្មេងស្រី​ម្នាក់បានសម្រេចរត់គេចខ្លួនតែម្តង ។

ជនសង្ស័យឈ្មោះ​ មឿន សេត​ ហៅ ក្រឹម អាយុ២១ឆ្នាំ ​មានប្រពន្ឋមានផ្ទៃពោះ០៧ខែ​ រស់នៅក្នុងភូមិតាសល់​ ឃុំចំណោម ​ស្រុកមង្គលបូរី ។

បច្ចុប្បន្ន​ជន​នេះ​ត្រូវសមត្ថកិច្ចកំពុង​កសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូងខេត្ត​ដើម្បីបន្តចាត់ការតាមច្បាប់ ៕