ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ជនល្បី​ល្បាញ​ដើរឆ​បោកម៉ូតូ​គេត្រូ​វអស់លក្ខ័ណ៍

9 ឆ្នាំ មុន

ខេត្ត​​កំពង់​ចាម ៖​​ ​​មុខសញ្ញា​ទើប​ចេញ​ពីពន្ធនា​គារ​ខេត្ត ​ឈ្មោះ ​ឈិត ​ឆេន ​ភេទប្រុស ​អាយុ៤២​ឆ្នាំនៅភូមិ​​លាវ ​ឃុំក្រវ៉ា ​ស្រុក​បារាយរ​ណ៍​ ​ខេត្តកំព​ង់ធំ ​ល្បីឆ​បោក​ម៉ូតូរបស់​អ្នកដ៏​ទៃ ​ឆ្លង​ខេត្តចេញ​ពីខេត្ត​មួយ​​ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​ ​។ ​ប្រិតិបត្តិការ​នេះ​ត្រូវបា​នធ្វើ​ឡើង​នៅវេលា​ម៉ោង១១​ព្រឹក​ថ្ងៃ​២៤​ ​មករា ​២០១៥​ ដោយ​ដកហូត​បានម៉ូតូ​C 125មួយ​គ្រឿង ​ពណ៌​ខ្មៅ

ខេត្ត​​កំពង់​ចាម ៖​​ ​​មុខសញ្ញា​ទើប​ចេញ​ពីពន្ធនា​គារ​ខេត្ត ​ឈ្មោះ ​ឈិត ​ឆេន ​ភេទប្រុស ​អាយុ៤២​ឆ្នាំនៅភូមិ​​លាវ ​ឃុំក្រវ៉ា ​ស្រុក​បារាយរ​ណ៍​ ​ខេត្តកំព​ង់ធំ ​ល្បីឆ​បោក​ម៉ូតូរបស់​អ្នកដ៏​ទៃ ​ឆ្លង​ខេត្តចេញ​ពីខេត្ត​មួយ​​ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​ ​។ ​ប្រិតិបត្តិការ​នេះ​ត្រូវបា​នធ្វើ​ឡើង​នៅវេលា​ម៉ោង១១​ព្រឹក​ថ្ងៃ​២៤​ ​មករា ​២០១៥​ ដោយ​ដកហូត​បានម៉ូតូ​C 125មួយ​គ្រឿង ​ពណ៌​ខ្មៅ ​ស៊េរី២០១៤ ​ដោយ​បញ្ជូន​ឲ្យ​ទៅ​ដេក​នៅ​ក​ន្លែង​​​​ដើម​វិញ​ ​។
លោកវរ​សេនីយ៍​ត្រី​ អ៊ិត ដារ៉ា ​អធិការ​នគរបាល​ស្រុកចំការ​លើ​បានប្រាប់​ឲ្យដឹងថា​ ​ជនសង្ស័យរូបនេះ​​បានជិះ​​ម៉ូតូឌុប​១គ្រឿង ​ចូលម​កាន់ភូមិ​ក្បាល​ហុង​ថ្មី  ​ឃុំល្វា​លើ  ​ស្រុក​ចំការ​លើ ​នៅថ្ងៃ​ទី២៣ ​មករា ​២០១៥ ដោ​យ​បាន​សួរនាំ​ពីអ្នក​រត់ម៉ូតូឌុប​ថា​តើនៅ​ទីណា​មានគេ​ចង់លក់​ម៉ូតូ​ដែរឫទេ​ ? លោកវរ​សេនីយ៍​​ត្រី ​អ៊ិត ដារ៉ា  ​អធិការនគ​របាលស្រុក​ចំការ​លើ​ប្រាប់​បន្តថា​គ្រានោះ​បុរសអ្នក​ម៉ូតូ​ឌុប​បាន​នាំ​ទៅកាន់​ផ្ទះរបស់​អ្នកភូមិ​របស់​គាត់​ម្នាក់​ដែលគេ​ចង់លក់​ម៉ូតូ១​គ្រឿង​ម៉ាក C​125 ​ស៊េរី២០​១៤​ក្នុង​តំលៃ​១៥០០​ដុល្លារ ​ លុះពេល​តចុះ​ឡើងត្រូវ​ថ្លៃ១៤៥០ដុ​ល្លារ​ ក៏សុំ​គេជិះ​សាកបន្តិច​មើល ។ ​ជន​នេះ​បែរជា​មិន​ព្រមសាក​នោះ​ទេ  គឺ​ប្រឹង​បន្ថែម​ល្បឿ​ន​ជិះរត់​​គេច​ចូល​ទៅកាន់​ទឹក​ដី​ស្រុក​បារាយរណ៍​ខេត្ត​កំពង់ធំ  ​។ ​​ហើយម្ចា​​​​​ស់ម៉ូតូនឹ​​​កស្មានតែ​ជាមនុស្ស​ស្គាល់ ​អ្នកម៉ូតូ​ឌុបទើប​ឲ្យជិះ​សាក​ទោះជា​បែបណា​ក្តី​រូបលោក ​(អ៊ិត ដារ៉ា )​ បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័​យ​រូប​នេះ​និងក្រោ​មកិច្ចសហកា​រជាមួយ​នឹង​នគរបាល​ស្រុកបារាយ​ណ៍​ ជនដែល​សំបូរទៅ​ដោយក​លល្បិចឆបោក​នោះរហូតដល់ព្រឹកថ្ងៃទី​២៤​ ​មករា ​ឆ្នាំ២០១៥ ​​​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន  បាន​ប្រគល់​មកឲ្យ​ម្ចាស់​ករណី​វិញ ។​​​

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​