ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​របាំង​ថ្មពុះ​ចែក​ផ្លូវ​នៅ​គល់​ស្ពាន​ឥន្ធូ​កោះពេជ្រ​ស្លា.ប់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់ជិះ​ម៉ូតូចុះ​ពីលើ​ស្ពានឥន្ធូ​កោះពេជ្រ​បុកទួល​កាត់​ទទឹងផ្លូវ​ដួល​ផ្លោង​ទៅបុករ​បាំងថ្មពុះ​ចែកផ្លូវ​បោក​ក្បាល​ស្លា.ប់ កា​លពីវេលា​ម៉ោង៧​និង១០នាទី​យប់ ថ្ងៃទី២៣​ ​ខែមករា ឆ្នាំ​២០១៥​នៅគល់​ស្ពាន​ឥន្ធូកោះ​ពេជ្រ ​ក្នុងសង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន​ ។

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់ជិះ​ម៉ូតូចុះ​ពីលើ​ស្ពានឥន្ធូ​កោះពេជ្រ​បុកទួល​កាត់​ទទឹងផ្លូវ​ដួល​ផ្លោង​ទៅបុករ​បាំងថ្មពុះ​ចែកផ្លូវ​បោក​ក្បាល​ស្លាប់ កា​លពីវេលា​ម៉ោង៧​និង១០នាទី​យប់ ថ្ងៃទី២៣​ ​ខែមករា ឆ្នាំ​២០១៥​នៅគល់​ស្ពាន​ឥន្ធូកោះ​ពេជ្រ ​ក្នុងសង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន​ ។

សាក្សី​ឃើញហេតុការ​ណ៍បាន​ឲ្យដឹងថា ​ជនរងគ្រោះ​ជិះម៉ូតូ​ម៉ាក Soomer ​ពណ៌ស ​ពាក់ស្លាក​លេខ​ភ្នំពេញ​1CP-1005 ​ជិះម្នាក់ឯង ​ក្នុងគោល​បំណងទៅ​ដើរលេង​ជួបជុំមិ​ត្តភក្កិនៅ​កោះ​ពេជ្រ ខណៈ​ពេល​ជិះចុះ​ពី​លើ​ស្ពាន​ឥន្ធូ​កោះពេជ្រ​ ទិសដៅ​ពីលិច​ទៅកើត​ក្នុងល្បឿន​លឿន​ចុះទៅ​បុកទួល​ខ្ពស់ៗ​កាត់ទទឹង​ផ្លូវដាក់​កុំឲ្យជិះ​លឿនពេក​ បណ្តាល​ឲ្យបុក​ផ្លោង​ហោះ ទៅបុក​នឹងរបាំ​ងថ្ម​បោក​ក្បាល​ស្លាប់​នៅនឹ​ងកន្លែង​កើត​ហេតុ​ទាំង​មាន​​​កាតាប​ស្ពាយនៅ​ជាប់នឹងខ្លួន​ ។ សព​មានឈ្មោះ​ ឡុង ឆេ​ងបុក​ ភេទប្រុស ​អាយុ២៥ឆ្នាំ ​ស្នាក់នៅផ្ទះ​លេខ 220Eoz​ ផ្លូវលេខ ​២១៧ ភូមិ៥ ​សង្កាត់ផ្សារ​អូរឬស្សីទី២​ ខណ្ឌ៧មករា ​។

ក្រោយ​ពេលកើត​ហេតុអ្នក​ឃើញហេតុការ​ណ៍បានទូរស័ព្ទ​ហៅរថយន្ត​សង្គ្រោះដឹក​យកទៅ​ព្យាបាល ​ប៉ុន្តែពេលរ​ថយន្តស​ង្គ្រោះទៅ​ដល់បាន​ប្រាប់ថា​ស្លាប់ហើយ ​សពត្រូវ​បាន​សាច់ ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃ​ណីនៅវត្ត​ព្រះពុទ្ធ​មានបុណ្យ​ ។ ចំណែក​ម៉ូតូដែលរងការខូច​ខាតសមត្ថកិ​ច្ចបានប្រគល់ឲ្យក្រុម​គ្រួសារយក​ទៅរក្សាទុក ។
​​