ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍មួយ ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​​អះអាង​ថា​ លេខ​ទូរស័ព្ទ​របស់​គាត់​ថ្លៃ​ជាង​ស្តុ​ប​រថយន្តទៀត ខណៈ​​​ទាមទារ​​សំណង

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​​ម៉ូតូ​មួយគ្រឿង​ចាប់​ហ្វ្រាំង​​មិន​ទាន់​ ក៏​​ជ្រុល​ទៅ​បុក​​រថយន្ត​តាក់ស៊ី​ម៉ែត្រ​​មហា​កំផែង​ពីក្រោយ ​បណ្តាល​ឱ្យ​បែក

រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​​ម៉ូតូ​មួយគ្រឿង​ចាប់​ហ្វ្រាំង​​មិន​ទាន់​ ក៏​​ជ្រុល​ទៅ​បុក​​រថយន្ត​តាក់ស៊ី​ម៉ែត្រ​​មហា​កំផែង​ពីក្រោយ ​បណ្តាល​ឱ្យ​បែក
​ស្តុ​ប ហើយការ​​ដោះស្រាយ​គ្នា​​ជាង​១​ម៉ោង ទំរាំ​​ចរចា​គ្នា​​ចប់​​រឿង ដែលហេតុការណ៍នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​០២​ និង​៣០​នាទី​​​ឈាន​​ចូល​ថ្ងៃ​ទី​២២ ​មករា ២០១៥ ស្ថិតនៅ​តាម​មហាវិថី​​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​​ទី​៣ ខណ្ឌទួល​គោក ។

ប្រភព​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​​ គេឃើញ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ ពណ៌​ទឹកសមុទ្រ​លាយ​ផ្ទៃមេឃ ពាក់​ស្លាក​លេខភ្នំពេញ 2Z 0957 ជា​រថយន្ត​​តាក់ស៊ី​ម៉ែត្រ​​របស់ក្រុមហ៊ុន​ «មហា​កំផែង» បើកបរ​ពី​កើត​​ទៅ​លិច ​ស្របគ្នាជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ លុះ​មក​ដល់​ចំណុច​ខាង​លើ រថយន្ត​ចាប់​ហ្វ្រាំង​​បន្ថយល្បឿន ស្រាប់តែ​​រ៉ឺ​ម៉ក​ម៉ូតូចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត ​បណ្តាល​ឱ្យ​​បែក​ស្តុ​ប ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​​ទាមទារ​សំណង ត្រូវ​​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​​ប្រាប់​ថា គាត់​អត់​សង​ទេ ព្រោះ​គាត់​មិន​​បាន​ខុស ។ បន្ទាប់​មក ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​​បាន​ប្រាប់​ថា​ គាត់​សងតែ​​១០​ដុល្លារទេ ហើយ​កត់​លេខ​ទូរស័ព្ទ​​របស់​គាត់​ទុកសិនទៅ​ ចាំ​ព្រឹកឡើង​ចាំ​យក​លុយ តែ​អ្នក​បើករថយន្ត​ប្រាប់​ថា ​ចុះបើ​កត់​លេខ​ហើយបិទ​ទូរស័ព្ទ ​តើ​គាត់​ទៅ​រក​នៅឯណា ស្រាប់​តែ​អ្នក​បើក​​រ៉ឺ​ម៉ក​ម៉ូតូ​​បាន​អះ​អាង​ថា ​ទូរ​ស័ព្ទ​របស់​​គាត់​អត់​បិទ​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​​គាត់ ថ្លៃ​ជាង​​កញ្ចក់​រថយន្ត​នេះ​ទៅ​ទៀត​ ។

ការ​ចរចា​គ្នា​​ជាង​មួយ​ម៉ោង​​នៅ​តែ​មិន​ត្រូវ​រ៉ូវគ្នា​ ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​វាស់វែង​ត្រូវ​​​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​យល់ព្រម​សង​​២៥​ដុល្លារ​បញ្ចប់​រឿង ។