ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីមេខ្យល់​​នាំ​នាង​ៗ៣​នាក់​ទៅ​ជួប​ថៅកែ​ចិន​បោក​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ឆបោក​ម្នាក់​បាន​អន្ទង​លួងលោម​ស្ត្រី​៣​នាក់ ​ពី​ខេត្តសៀមរាប​ប្រាប់​ថា​ ទៅ​ជួប​ថៅកែ​ចិន នៅ​ភ្នំពេញ​ម្តង​បាន​ដុល្លារ​ច្រើន ដោយ​ជួល​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង

រាជធានីភ្នំពេញ ៖ ស្ត្រី​ឆបោក​ម្នាក់​បាន​អន្ទង​លួងលោម​ស្ត្រី​៣​នាក់ ​ពី​ខេត្តសៀមរាប​ប្រាប់​ថា​ ទៅ​ជួប​ថៅកែ​ចិន នៅ​ភ្នំពេញ​ម្តង​បាន​ដុល្លារ​ច្រើន ដោយ​ជួល​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ជិះ​មក​ដល់​ភ្នំពេញ ត្រូវ​ស្ត្រី​មេខ្យល់​បោក​យក​គ្រឿងអលង្ការ​ និង​ទូរស័ព្ទ​បាន​ហើយ​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩ ខែមករា  ស្ថិត​នៅ​មុខ​ហាង​អ៊ុតសក់ សិលា ផ្លូវ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ស្ត្រី​មេខ្យល់​ដែល​ជា​អ្នក​ឆបោក​មានឈ្មោះ ស្រី​មុំ អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីរួមខេត្ត​សៀមរាប ។ ចំណែក​ស្ត្រី​រង​គ្រោះ​មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ នូ​អា ស្រី​គី​ន ហៅ​ស្រី​ខួច អាយុ​២៣​ឆ្នាំ ទី​២-​ឈ្មោះ សាំង សូ​នី​តា អាយុ​២២​ឆ្នាំ ទី​៣-​ឈ្មោះ ម៉ា​ន ម៉ា​រី អាយុ​២២​ឆ្នាំ ស្ត្រី​ទាំង​៣​នាក់ ​ស្នាក់​នៅ ទីរួមខេត្ត​សៀមរាប និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ដែល​ចាញ់បោក​ស្ត្រី​ខាងលើ​នោះ​ដែរ មានឈ្មោះ សុខ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ រត់​រថយន្ត​ឈ្នួល សៀមរាប​-​ភ្នំពេញ រស់នៅ​ខេត្តសៀមរាប ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​ឈ្មោះ ម៉ា​ន ម៉ា​រី  បាន​ស្គាល់​ជាមួយ​ស្ត្រី​ជា​មេខ្យល់​នៅ​កន្លែងធ្វើ​សក់​នៅ​ខេត្តសៀមរាប ហើយ​បាន​ទំនាក់ទំនង​ស្គាល់គ្នា​ រហូត​មក​ក៏​ត្រូវ​បាន​មេខ្យល់​ បញ្ចុះបញ្ចូល​នារី​រង​គ្រោះ​ប្រាប់​ថា​ រូបគេ​នឹង​នាំ​ទៅ​ជួប​ថៅកែ​ចិន​ នៅ​ភ្នំពេញ​២​យប់​បាន​៥០០​ដុល្លារ ។

លុះដល់​ថ្ងៃ​កើតហេតុ​ស្ត្រី​ឆបោក​បាន​បបួល​នារី​រង​គ្រោះ មក​ភ្នំពេញ ហើយ​នារី​រង​គ្រោះ​បាន​ហៅ​មិត្ត​ភ​ក្កិ​២​នាក់​ទៀត ​មក​ជាមួយ ​ដោយ​ជួល​រថយន្ត តាក់ស៊ី​ម៉ាក​ហា​យ​ឡែ​ន​ដឺ​មួយ​គ្រឿងក្នុង​តម្លៃ​៧០​ដុល្លារ ចេញពី​ខេត្តសៀមរាប តាំងពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៩ មក​រា  មក​ដល់​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ចូល​ហូប​បាយ អស់​៣​ម៉ឺន ត្រូវ​ស្ត្រី​ឆបោក​ប្រាប់​ឲ្យ​អ្នកបើកបរ​រថយន្តឈ្នួល​ចេញ​សិន​ទៅ ព្រោះ​គេ​អត់​មាន​លុយរាយ ចាំ​ដល់​ភ្នំពេញ យក​លុយ​សរុប​តែ​ម្តង ។ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់ មុខ​ហាង​អ៊ុតសក់​ខាងលើ ស្ត្រី​ឆបោក​ប្រើ​ល្បិច​ឲ្យ​រថយន្ត​ឈប់ ​ដើម្បី​ឲ្យ​នារី​រង​គ្រោះ​ទាំង​៣​នាក់ ធ្វើ​សក់ ផាត់មុខ តែ​ខ្លួន​ឲ្យ​ស្អាត មុន​នឹង​ទៅ​ជួប​ថៅកែ​ចិន និង​បាន​ប្រាប់​ថា​ ត្រូវ​ដោះ​គ្រឿង​ខ្សែ​ក ខ្សែដៃ ចិ​ញ្ជៀ​ន ក្រវិល និង​ទូរស័ព្ទ ទុក​ក្នុង​ប​ង្ចិ​ច​ខោអាវ រៀង​ៗ​ខ្លួន កុំ​ឲ្យ​ថៅកែ​ចិន​ដឹង​ថា ​យើង​ជា​អ្នក​ធូរធារ​គេ​អត់​ឲ្យ​លុយ​ច្រើន​ទេ ។ ពេល​នោះ​ស្ត្រី​ទាំង​៣​នាក់​ដោយសារ​តែ​ចង់បាន​លុយ​ច្រើន​តាម​មេខ្យល់​នោះ ​ក៏​បាន​ដោះ​គ្រឿងអលង្កា​រអស់រលីង​ពី​ខ្លួន​ និង​ទូរស័ព្ទ​ដៃ ​ច្រក​ថង់​ថង់​ខោអាវ​រៀងខ្លួន ពេល​ដែល​ស្ត្រី​២​នាក់ ធ្វើ​សក់ ផាត់មុខ ហើយ​ស្ត្រី​ម្នាក់​ទៀត រវល់​តែ​ពុល​ឡាន​ដេក​សន្លប់​ស្តូក ក្នុង​រថយន្ត ស្ត្រី​ឆបោកបាន​ប្រាប់​ថា ទៅ​ទិញ​កាបូប​ដាក់​ខោអាវ​ឲ្យ​ម្នាក់​មួយ​កុំ​ឲ្យ​ច្រក​ថង់​អ​ញ្ចឹ​ង​អាក្រក់​មើល​ណាស់ ក៏​ប្រាប់​ឲ្យ​អ្នក​បើករថយន្តឲ្យ​ជូន​ទៅ​រក​ទិញ​កាបូប​ បាន​យក​ថង់​ដាក់​គ្រឿងអលង្កា​ទៅ​ជាមួយ​ ពេលទៅដល់កន្លែងរួច​ប្រាប់​អ្នក​បើករថយន្ត​ឈ្នួល​ ឲ្យ​ត្រឡប់​ទៅ​កន្លែង​អ៊ុតសក់​វិញ ​ទៅ​នឹង​ជួប​ថៅកែ​ចិន​នៅ​រង​ចាំ​ឲ្យ​លុយ​ឈ្នួល​រថយន្ត​៧០​ដុល្លារ និង​លុយ​ថ្លៃ​បាយហើយ  លុះ​ពេល​ទៅ​ដល់​កន្លែង​អ៊ុតសក់ ​រក​អត់​ឃើញ​ជនជាតិ​ចិន​នោះទេ ទើប​ដឹង​ថា ​ចាញ់បោក​ស្ត្រី​ខាងលើ ។ ដោយ​មុន​ដំបូង​ស្ត្រី​រង​គ្រោះ​បម្រុងនឹង​ប្តឹង​អ្នក​បើករថយន្ត​ឈ្នួល​ តែ​ពេលសាកសួរ​ទៅ​ទើបដឹង​ថា ​អត់​បាន​លុយ​ឈ្នួល​រថយន្ត​ដែរ​ សុទ្ធតែ​ជា​អ្នក​ចាញ់បោក​ស្ត្រី​មេខ្យល់​ដូច​គ្នា ។

សូមបញ្ជាក់ថារបស់ដែលស្រ្តីមេខ្យល់បោកយកទៅ​នោះ​មាន៖ របស់នារី​ឈ្មោះ នូ​អា ស្រី​គី​ន អស់ទូរស័ព្ទ​ចំនួន​២​គ្រឿង ខ្សែ​.កមួយ​ខ្សែ នារី​ឈ្មោះ សាំង សូ​នី​តា អស់ ខ្សែ​ក​១​ខ្សែ ចិញ្ចៀន​៣​វង់ ទូរស័ព្ទ​២​គ្រឿង ចំណែក​នារី ឈ្មោះ ម៉ា​ន ម៉ា​រី អស់ទូរស័ព្ទ​ចំនួន​២​គ្រឿង ចំណែក​ម្ចាស់​រថយន្ត​អត់​បាន​លុយ​ថ្លៃ​ឡាន​ហើយ​អស់​លុយ​ថ្លៃ​បាយ​៣​ម៉ឺន​រៀល​ទៀត ទើប​ជន​រង​គ្រោះ​ទាំង​៤​នាក់ ​បាន​ទៅ​ដាក់​ពាក្យ​ប​ណ្តឹ​ង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ហើយពួកគេ​​ទាំង​អស់គ្នា​សម្រាក​នៅ​ភ្នំពេញ​​មួយ​​យប់ ព្រឹក​ឡើង​ទើប​ត្រឡប់​ទៅ​ខេត្តសៀមរាប​វិញ ​ហើយ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីនោះ​ដែរ​ ៕