ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ផឹកស្រវឹងបើកម៉ូតូ​ឌុប​គ្នា​ជាមួយ​នារីបំរើការងារក្នុង​ហាង​ខារ៉ាអូខេត្រូវ​រថយន្តបុក​ស្លា.ប់ទាំង២នាក់​

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ស្រ្តី​បំរើការ​ក្នុងខារ៉ា​អូខេ​យីហោ​ម្លប់ដូង ​ត្រូវបាន​រថយន្ត​បុកឲ្យ​ស្លា.ប់​ទាំង​២នាក់​សង្សារ​ ក្រោយ​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​ជួបនិង​គ្រោះ​ថ្នាក់ចរាចរណ៏។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​​​ម៉ោង ១២និង​៣០នាទី​រំលង​អាធ្រាត្រ ឈាន​ចូលថ្ងៃទី១៩​ ខែមករា ឆ្នាំ២០១៥​ នៅចំណុ​ចភូមិ​ឈើទាល ​ឃុំកំពង់ចិន​ត្បូង

ខេត្តកំពង់ធំ ៖ ស្រ្តី​បំរើការ​ក្នុងខារ៉ា​អូខេ​យីហោ​ម្លប់ដូង ​ត្រូវបាន​រថយន្ត​បុកឲ្យ​ស្លាប់​ទាំង​២នាក់​សង្សារ​ ក្រោយ​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​ជួបនិង​គ្រោះ​ថ្នាក់ចរាចរណ៏។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​​​ម៉ោង ១២និង​៣០នាទី​រំលង​អាធ្រាត្រ ឈាន​ចូលថ្ងៃទី១៩​ ខែមករា ឆ្នាំ២០១៥​ នៅចំណុ​ចភូមិ​ឈើទាល ​ឃុំកំពង់ចិន​ត្បូង ស្រុកស្ទោ​ង ខេត្តកំពង់ធំ​ ។​

លោក វរៈ​សេនីយ៍​ត្រី ​ហ៊ុន ហៀត ​អធិការ​ការង ​ស្រុក​ស្ទោង ​ទទួលផែន​ចរាចរ​ណ៍ សណ្តាប់​ធ្នាប់​បាន​ឲ្យដឹង​ថា​​ហេតុការណ៍​ដ៏រន្ធត់​មួយ​បានបង្ករ​ឲ្យ​មានការភ្ញាក់​ផ្អើល១​គឺ​មានគូ​សង្សារ​មួយគូ​ដោយ​សារ​តែទឹក​ប្តូរ​និស្ស័​យ ក្រោយ​ពេល​​ចេញ​ពី​ហាង​ខារ៉ា​អូរ​ខេម្លប់​ដូង​ ​ក៏ជូប​ប្រទះ​​និង​គ្រោះ​​ថ្នាក់ចរាចរ​ណ៍ ​ស្លាប់​យ៉ាង​អា​ណោច​អាធ័ម​ទាំង២​នា​ក់​​ ដោយ​សារតែត្រូវបាន​រថយន្ត មួយ​គ្រឿង​ដែ​ល​ធ្វើ​ដំ​ណើរ​ពីខេត្តសៀមរាប ​​ឆ្ពោះ​ទៅ​ខេត្ត​ខេត្ត​​កំពង់​ធំ​ ​បើក​មក​បុក​ម៉ូតូម៉ាក​​​សង់សេ​១២៥ សេរីឆ្នាំ២០១១របស់ជនរង​គ្រោះ​កំពុង​បើកឌុបគ្នា​​ បណ្តាលឲ្យជនរង​គ្រោះ​ទាំង​២នាក់ស្លាប់​ភ្លាម​ៗនៅ​នឹងកន្លែង​កើតហេតុ ​។

ជនរង​គ្រោះទី១.​ឈ្មោះ​ សរ ស្រីកា ​ហៅស្រីនាង ​ភេទស្រី ​អាយុ​៣១ឆ្នាំ ​​រស់នៅខេត្តស្វាយ​រៀង មក​ធ្វើជា​​អ្នក​បំរើភ្ញៀវ​ក្នុងហាង​ខារ៉ា​អូខេយីហោ​ម្លប់ដូង និង​ទី២. ឈ្មោះ ​សុខ កង ​ភេទប្រុស ​អាយុ៣៥ឆ្នាំ ជាសង្សា​រ​​មាន​មុខ​របរជា​ជាងផ្ទះ ​រស់នៅ​ភូមិបេង ​ឃុំ​បន្ទាយស្ទោង ​ស្រុកស្ទោង ។

ក្រោយពេល​កើតហេតុ​​មានស្រ្តីម្នាក់​បានអះ​អាងថា​​​ជាប្រពន្ឋជនរងគ្រោះ បានតាម​រកប្តី​របស់​គាត់​ស្ទើរ​ពេញ​មួយ​យប់មិន​ឃើញ​ទៅផ្ទះ​ ក្រោយ​មកទើប​ដឹងថា ​​បុរសដែលបានស្លាប់​ជាមួយ​នារី​ ខារ៉ា​អូខេ ដែល​ត្រូវរថយន្ត​បុក​​នោះគឺ​ជាប្តីរបស់គាត់។​ ដោយ​សារតែ​ខឹងប្តីក្បត់ចិត្ត​ ទៅមាន​នារី​ជាអ្នក​បំរើការ​នៅក្នុង​ហាង​ខារ៉ាអូខេ ហើយ​ត្រូវរ​ថយន្តបុក​ស្លាប់ ធ្វើឲ្យស្ត្រី​ជាប្រពន្ធ​ហួសចិត្ត និង​បានឲ្យ​គេលើក​យកសាកសព​ទៅផ្ទះ​ទាំងយប់​។ ចំណែក​សពនារី​រងគ្រោះ​ ត្រូវបាន​សមត្ថកិច្ច ​​ដឹកយកទៅតម្កល់​ទុកនៅ​វត្តព្រះ​នាង​រងចាំ​សាច់ញ្ញាតិ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី បើមិន​មានសាច់​ញ្ញាតិមក​ទទួលទេនោះ ​និងត្រូវ​បូជា។