ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន សុវណ្ណ ​៖ ស្ថានទូតអាមេរិក​ប្រចំាកម្ពុជាយល់ព្រម​ឲ្យលោកអាចចេញចូល​ទឹកដី​អាមេរិកវិញហើយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​៖ តំណាងរាស្រ្ត​មណ្ឌលកំពង់ស្ពឺ​មកពីគណបក្សសង្គ្រោះជាតិ​ លោក ប៉ែន សុវណ្ណ​ បានមានប្រសាសន៍ថា ​ស្ថានទូត​អាមេរិកប្រចំាកម្ពុជា​បាន​យល់ព្រម​អនុញ្ញាតឲ្យ​លោកអាចចេញចូល​ទៅកាន់ទឹកដីសហរដ្ឋអាមេរិក​វិញហើយ ។

រាជធានីភ្នំពេញ​ ​៖ តំណាងរាស្រ្ត​មណ្ឌលកំពង់ស្ពឺ​មកពីគណបក្សសង្គ្រោះជាតិ​ លោក ប៉ែន សុវណ្ណ​ បានមានប្រសាសន៍ថា ​ស្ថានទូត​អាមេរិកប្រចំាកម្ពុជា​បាន​យល់ព្រម​អនុញ្ញាតឲ្យ​លោកអាចចេញចូល​ទៅកាន់ទឹកដីសហរដ្ឋអាមេរិក​វិញហើយ ។

ការលើកឡើង​របស់អតីតនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ​ បានធ្វើឡើងបន្ទាប់​សហរដ្ឋអាមេរិកបានដាក់បញ្ចូល​ឈ្មោះលោកក្នុងបញ្ជីខ្មៅ​ពាក់ព័ន្ឋនឹង​ការជួញ​ដូរ​មនុស្សនិងត្រូវបានប្រព័ន្ឋ​ផ្សព្វផ្សាយនានាចេញផ្សាយ​កាលពីថ្ងៃទី១២​ មករាម្សិលមិញនេះ ។

បើតាមលោក ​ប៉ែន សុវណ្ណ​ កាលពីពេលថ្មីៗនេះ ​លោកពិតជាបាន​នំាមនុស្សម្នាក់ឈ្មោះ ​ទុយ វណ្ណា​ អាយុ៤០ឆ្នាំទៅព្យាបាលជំងឺ​រលាកតម្រងនោម​នៅ​សហរដ្ឋអាមេរិកមែន ​ប៉ុន្តែឈ្មោះ ទុយ វណ្ណានេះ​ មិនបានរត់គេចដើម្បី​បានរស់នៅក្នុងទឹកដី​សហរដ្ឋអាមេរិកនោះទេ​ ហើយក៍បានវិល​ត្រឡប់មកកម្ពុជាវិញ​កាលពី​ពីរថ្ងៃមុន ។

ថ្លែងតាមទូរស័ព្ទ​ប្រាប់កោះសន្តិភាព​នៅរសៀលថ្ងៃទី១៣ ​មករា ២០១៥ ​លោកតំណាងរាស្រ្តមកពី​បក្សប្រឆាំងបានពន្យល់ទៀតថា ​ការយល់ព្រមរបស់​ស្ថានទូតអាមេរិកនាពេលនេះ​ គឺបន្ទាប់ពីលោក​បាននំាឈ្មោះ ​ទុយ វណ្ណា​ និងយកទៅជាមួយ​នូវសំបុត្រពេទ្យ​ និងលិខិតឆ្លងដែន​ទៅកាន់ស្ថានទូត​អាមេរិក​កាលពីថ្ងៃទី១២​ មករាម្សិលមិញ​ និងខាងស្ថានទូត​បានពិនិត្យត្រឹមត្រូវអស់ហើយ​មិនមានបញ្ហានោះទេ ។

យ៉ាងណាក៍ដោយ​នៅរសៀលថ្ងៃអង្គារនេះ​ មន្រ្តីស្ថានទូតអាមេរិក​សុំមិនធ្វើអត្ថាធិប្បាយនោះទេ ៕