រាជធានីភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ខ្លួនជាចុងភៅនៅមជ្ឈមណ្ឌលរ៉ក់ត្រូវជនសង្ស័យ៦នាក់ភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ មករា នៅទល់មុខសាលាបឋមសិក្សាវឌ្ឍនៈវិជ្ជា តាមមហាវិថីព្រះមុនីវង្សកែង២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈជិះម៉ូតូដឹកសង្សារចេញពីធ្វើការ។
ម្ចាស់ម៉ូតូមានឈ្មោះ ជា សុផានិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចុងភៅនៅមជ្ឈមណ្ឌលរ៉ក់ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនចេញពីធ្វើការជិះម៉ូតូស្គូពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CI 5945 ដឹកសង្សារ ឈ្មោះ ដា អាយុ២២ឆ្នាំ ខណៈធ្វើដំណើរមកដល់ចំណុចខាងលើស្រាប់តែជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ស្គូពី និងហុងដាឌ្រីម ធ្វើដំណើរស្របទិសគ្នាមកដល់ ជនសង្ស័យជិះម៉ូតូស៊ុយស៊ូគីនិចបានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូជិះចេញទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុជនរងគ្រោះ និងសង្សារបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចតុមុខឲ្យជួយអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ