ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​​៦​ថ្ងៃ​ ប្រទះ​ឃើញ​​សព​ហើម​ស្អុយ​ក្នុង​ពំនូកចំបើង​ សមត្ថ​កិច្ច​សន្និ​ដ្ឋានជា​ករណី​ប្លន់​សម្លា.ប់​យក​ម៉ូតូ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​តាំងពី​យប់​ថ្ងៃ​ទី​០៧ ​មករា​ មក​ម្ល៉េះ ​រួម​ទាំង​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​២០១៤​ ព៌​ណ​ខ្មៅ​ មួយ​គ្រឿង​ផង​។​ លុះ​មក​ដល់​ថ្ងៃ​ទី​១២​នេះ​ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​ស្រាប់តែ​គេ​ប្រទះ​ឃើញ

ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​តាំងពី​យប់​ថ្ងៃ​ទី​០៧ ​មករា​ មក​ម្ល៉េះ ​រួម​ទាំង​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​២០១៤​ ព៌​ណ​ខ្មៅ​ មួយ​គ្រឿង​ផង​។​ លុះ​មក​ដល់​ថ្ងៃ​ទី​១២​នេះ​ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​ស្រាប់តែ​គេ​ប្រទះ​ឃើញ​​សព​ហើម​ស្អុយរលួយ​នៅ​ក្នុង​ពំនូកចំបើង​ត្រង់​ចំណុច​ទួល​ព្រះ​ធាតុ ​ស្ថិត​ក្នុងភូមិ​អន្លង់​ហាប ​ឃុំ​កោះ​ជុំ​ ស្រុក​កណ្ដៀង​ ដែល​សមត្ថកិច្ច​​​សន្និដ្ឋាន​ថា​ ជា​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ហេង សេង​លី​ ហៅ​ង៉ោ​ល ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ​ផ្ទះ​ស្រែ ​ឃុំ​ស្វាយ​លួង ​ស្រុក​កណ្ដៀង​ មានមុខរ​បរជា​ជាង​ត​ភ្លើង​។​ តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ស្ត្រី​ជា​ភរិយា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​របស់​នាង​បាន​បាត់​ពី​ផ្ទះ​តាំងពី​យប់​ថ្ងៃ​ទី​០៧ ​មករា​ មក​ម្ល៉េះ​។ ​កាលនោះ​វេលា​ម៉ោង​ប្រមាណ​៨​យប់​គាត់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ដោយ​ប្រាប់​ថា​ជូន​មិត្តភក្កិ​នៅ​ឯ​ចុង​ភូមិ​ដែល​ទើបនឹង​មក​ពី​ធ្វើ​កម្មករ​នៅ​ឯ​ប្រទេស​ថៃ​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​ហូប​អី​នៅ​ក្នុង​ទីរួមខេត្ត​មួយ​ភ្លែត​ ហើយក៏បាត់​រហូត​តែ​ម្ដង​ទៅ​។

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​បាត់​ខ្លួន​នោះ​នាង ​និង​បងប្អូន​បាន​នាំ​គ្នា​ដើរ​រក ​និង​សាកសួរ​គ្រប់​ទីកន្លែង​ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​បានឃើញ​ទេ​។​ លុះ​មក​ដល់​ថ្ងៃ​ទី​១២ មករា ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​ស្រាប់តែ​គេ​ប្រទះ​ឃើញ​​សព​​​នៅ​ក្នុង​ពុំនូកចំបើង​ដែល​ហើម​ស្អុយរលួយ​ទៅ​ហើយ​នៅ​ចំណុច​ទួល​ព្រះ​ធាតុ​ ស្ថិត​ក្នុងភូមិ​អន្លង់​ហាប​ ឃុំ​កោះ​ជុំ​។​

សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​ផុង​លលាដ៏ក្បាល​ពីក្រោយ ហើយ​នៅ​ក្បែរ​នោះ​មាន​គល់​ឫស្សី​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់​មួយ​ដើម​ប្រវែង​ប្រហែល​មួយ​ម៉ែត្រ ​និង​ស្បែកជើង​របស់​ជន​រង​គ្រោះ​មួយគូរ​ផង​ដែរ​ បន្ទាប់​ពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ជា​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ ហើយ​សាកសព​ជន​រង​គ្រោះ​ក៏​ត្រូវ​ក្រុម​គ្រួសារ​ធ្វើ​ពិធី​បូជា​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង​។

បន្ទាប់​ពី​ស៊ើបសួរ​ និង​ស្រាវជ្រាវ​មក​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន​ហើយ​ ប៉ុន្តែ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​ ដោយសារ​ជន​នោះ​បាត់​ខ្លួន​ពី​ស្រុកភូមិ​តាំងពី​យប់​ជាមួយ​គ្នា​នោះ​ដែរ​។ ​ប្រភព​ព័ត៌​មាន​​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ទើបតែ​មក​ស្រុកភូមិ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ក៏ជា​មនុស្ស​ញៀន​ថ្នាំផងដែរ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព