ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ពីរ​អង្គ​​គង់នៅ​​​វត្ត​សាមគ្គី​រង្សី​ទាស់​គ្នា​ផ្ទុះ​ហិ.ង្សា​ចាក់​គ្នាសុគត

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​រវាងព្រះសង្ឃ​ពីរ​អង្គ​គង់នៅ​វត្ត​សាមគ្គី​រង្សី ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បានឈ្លោះ​ទាស់ទែង​វាយតប់​គ្នាឈាន​ដល់​ការកា.ប់​ចាក់​

រាជ​ធានីភ្នំពេញ ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​រវាងព្រះសង្ឃ​ពីរ​អង្គ​គង់នៅ​វត្ត​សាមគ្គី​រង្សី ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បានឈ្លោះ​ទាស់ទែង​វាយតប់​គ្នាឈាន​ដល់​ការកាប់​ចាក់​ដោយ​ប្រើ​កា​បិត​ចិត​ផ្លែ​ឈើ​ជា​អាវុធ​ធ្វើ​ឲ្យ​ព្រះ​គ្រូសូត្រឆ្វេង​មួយ​អង្គ​សុគត ។

​​ករណី​ព្រះសង្ឃ​វាយតប់​គ្នា​នេះបង្ក​ឡើងតាំង​ពីវេលា​ម៉ោងជាង៨​ព្រឹក​ ថ្ងៃ​ទី​១២ ​មករា ​២០១៥​​​។

សមត្ថកិច្ច​បានឱ្យដឹង​ថា សង្ឃ​ដែល​រង​របួស​រហូត​សុគត​ជា​ព្រះ​គ្រូសូត្រឆ្វេង​មាន​ព្រះ​នាម ថា​ច់ ខាន់ ព្រ​ជន្ម៣៧​ព្រះ​វស្សា និមន្ត​មក​ពី​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ។ ដោយឡែក​ព្រះសង្ឃ​ដៃដល់ មាន​ព្រះ​នាម  ចាន់ សុភ័ក្ត្រ​ ហៅ​ទឹង ព្រះ​ជន្ម១៨វស្សា​ ​។

យោង​តាម​សម្តី​របស់​សង្ឃ​បង្ក​ឈ្មោះ ចាន់ សុភ័ក្ត្រ ហៅ​ទឹង បានឱ្យ​ដឹង​ថា ខ្លួនទើប​មក​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សីបានជិតមួយ​ឆ្នាំ​ទេ ហើយ​ព្រះ​គ្រូសូត្រឆ្វេង ឈ្មោះ ថា​ច់ ខាន បាន​ចោទប្រកាន់​ថា ​ខ្លួន​បង្កើត​បក្សពួក​ដើម្បី​ចង់​បង្កទំនាស់​ជាមួយ​លោក ។ ដូច្នេះព្រះ​គ្រូសូត្រឆ្វេង តែងតែ​ហៅ​រូប​ខ្លួន​ចូល​ទៅ​ក្នុងកុដិ រួច​វាយទាត់ធាត់​ស្ទើ​ររាល់ថ្ងៃ ។

សង្ឃ​ដៃដល់​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១១ ​មក​រា ​២០១៥ ព្រះ​គ្រូសូត្រ​ឆ្វេង បាន​បបួល​រូបគេ​វាយ​គ្នា ព្រមទាំង​ហៅខ្លួន​ឱ្យមក​ជួប​នៅ​ក្នុង​កុដិ​ថែម​ទៀត​ផង ។ ខ​ណៈកំពុង​ជួប​ជជែក​គ្នា​ក្នុង​កុដិ​តែ​ពីរ​នាក់ គ្រូសូត្រ​ឆ្វេង ឈ្មោះ ថា​ច់ ខាន បាន​វាយ និង​ទាត់​ធាក់​លើរូប​គេរហូត​ទ្រាំ​នឹង​ការ​ឈឺចាប់​មិន​បាន​​ ក៏បាន​យក​កូនកាំបិត​ចុង​ស្រួចដែល​ដាក់​ជាប់​ខ្លួនចាក់​ទៅ​លើគ្រូសូត្រឆ្វេងចំ​ក​ញ្ចឹង.ក​ខាង​ស្តាំបណ្តាល​ឱ្យ​ដួលស​ន្លប់ស្តូក​ស្តឹង​ក្នុង​ថ្លុកឈាម ។

គួរ​បញ្ជាក់​ថា ក្រោយ​មានការ​ភ្ញាក់ផ្អើល​នេះ ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្តសាមគ្គី រង្សី បាននាំ​គ្នាដឹក​យក​គ្រូសូត្រឆ្វេង​ដែល​រង​របួស​ដោយសារ​ទំនាស់​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​​អកុសល​ពេល​​បញ្ជូន​​ដល់​​មន្ទីរ​ពេទ្យ​ព្រះ​​អង្គក៏​សុគត​តែ​ម្តង​​ទៅ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ព្រះសង្ឃ​ដៃដល់​ក្រោយ​បង្ក​របួស​ទៅ​លើ​ព្រះ​គ្រូសូត្រឆ្វេងរហូត​សុគតនោះ ក៏​ព្យា​យម​រត់គេច​ដែរ ប៉ុន្តែ​ត្រូ​បាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​ហើយ​បញ្ជូន​​ទៅ​ផ្សឹក​​នៅ​​សា​លា​​ខណ្ឌ​មាន​ជ័យទើប​ប្រគល់​ឱ្យសមត្ថកិច្ចសាកសួរ និងធ្វើ​ទៅ​តាម​ជំនាញ រង់​ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕
  ​