ខេត្តកណ្ដាល ៖ ស្ត្រីម្នាក់បានលាក់គ្រឿងញៀនម៉ាទឹកកកចំនួនពីរកញ្ចប់ក្នុងសម្លនាំយកទៅឲ្យប្រុសស្នេហ៍ដែលកំពុងជាប់ឃុំក្នុងពន្ធនាគាខេត្តកណ្ដាល ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ត្រូវបានមន្ត្រីពន្ធនាគារត្រួតពិនិត្យឆែកឆេររកឃើញ និងឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១១ មករា ខណៈពេលចូលទៅសួរសុខទុក្ខប្រុសស្នេហ៍។
លោកគង់ ស៊ីដន នាយការរិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ស្ត្រីដែលបានលាក់គ្រឿងញៀនក្នុងសម្លត្រូវនគរបាលឃាត់ខ្លួនឈ្មោះសែត យ៉ា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រអូរ៉េន (ចាក់អង្រែលើ) មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំណែកប្រុសស្នេហ៍ឈ្មោះឡុង បូរុន អាយុ២៩ឆ្នាំ ជាទណ្ឌិត ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ ទើបអនុវត្តទោសបាន៧ឆ្នាំ ពីបទមនុស្សឃាត៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ