ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន​ទាក់​ដៃចង្កូតគ្នាដួល​ខ្ទាត​ចូល​ក្រោម​កុងតឺន័រ​ កិន​ធ្លាយ​ខួរ​ស្លា.ប់​​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​២០​ឆ្នាំ​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោច​​អាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ បន្ទាប់​ពី​រូប​នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​ផ្សេង​ទៀត​ បណ្តាល​ឱ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ ។

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​២០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោច​​អាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ បន្ទាប់​ពី​រូប​នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​ផ្សេង​ទៀត​ បណ្តាល​ឱ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៦ និង២០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​ គេ​ស​ង្គេ​ត​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​និច ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1CP-1357 ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ពី​លិចទៅ​កើត ក្នុង​ល្បឿន​​លឿន​ល្មម ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​​ទាក់​ដៃ​ចង្កូតជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត បណ្តាល​ឱ្យ​ដួល​បោក​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​​កុងតឺន័រ​១​​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ 3A-4674 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​នៅ​នឹង​កន្លែង​តែ​ម្តង​ទៅ ។ អ្នក​បើក​បរ​រថយន្ត​កុងតឺន័រ​នោះ​បាន​ព្យាយាមបើក​រត់គេច​បាន​ជាង៥០០​ម៉ែត្រ ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង ប៉ុន្តែ​អ្នក​បើកបរ​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យឈឹង​ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង​ស្ទូច​យក​ទាំង​ម៉ូតូ​ជន​រង​គ្រោះ និង​រថយន្ត​​កុងតឺន័រ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា គ្រោះថ្នាក់​ខាងលើ​គឺ​កើតឡើង​ដោយសារ​នារី​រង​គ្រោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ល្មម ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទើប​បណ្តាល​ឱ្យ​មានរឿង​ហេតុ​ដូចនេះ​កើតឡើង ។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​អត្តសញ្ញាណ​សព​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ ហើយ​ច្ចុ​ប្បន្ន​កំពុងធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សពឱ្យ​មក ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​