ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កំណាន់​របស់​ប្រធាន​សន្តិ​សុខ​ឯក​ជន​មួយ​ចង​.ក​សម្លា.ប់​ខ្លួន សង្ស័យ​ប្រុស​ស្នេហ៍​បែក​ចិត្ត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រពន្ធ​លួច​លាក់​របស់​ប្រធាន​សន្តិ​សុខ​ឯក​ជន​មួយ​បាន​ចង​.ក​ធ្វើ​អត្ត​ឃាតនៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រពន្ធ​លួច​លាក់​របស់​ប្រធាន​សន្តិ​សុខ​ឯក​ជន​មួយ​បាន​ចង​.ក​ធ្វើ​អត្ត​ឃាតនៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩ មករា ខណៈ​ពេល​ម្តាយ​មក​ពី​ស្រុក​ប្រទះ​ឃើញ ​។

ស្ត្រី​ដែល​ធ្វើ​អត្ត​ឃាត​ឈ្មោះ​អ៊ុំ កែវ​មករា​គន អាយុ​២៨​ឆ្នាំ ជា​សន្តិ​សុខ​ឯក​ជន​ SCY ស្នាក់​នៅ​ផ្ទះ​ជួល​ចំណុច​ខាង​លើ មាន​ស្រុក​កំណើត​នៅ​ឃុំ​ជ្រោយ​រកា​ ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង​។ បើ​តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ក្នុង​បំណង​មក​លេង​កូន​ស្រី ។ ពេល​មក​ដល់​ស្ត្រី​ជា​ម្តាយ​បាន​​ប្រទះ​ឃើញ​ទ្វារ​ចាក់សោ​ដាក់​គន្លឹះ​ពី​ក្នុង ក៏​ស្រែក​ហៅ តែ​​អត់​ឭឆ្លើយ​ក៏​នាំ​គ្នា​គាស់​ទ្វារ​ចូល​ទៅ​ឃើញ​កូន​ស្រី​ចង​.ក​សម្លាប់ខ្លួន​នឹង​ក្រមា​នៅ​ក្នុង​បន្ទប់​ទឹក ភ្លាម​នោះ​ត្រូវ​បាន​អ្នក​ជិត​ខាង រួម​ទាំង​ស្ត្រី​ជា​ម្តាយ​នាំ​គ្នា​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​លោក​សង្ឃ តែ​ពេល​ទៅ​ដល់​ពេទ្យ​ប្រាប់ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ទាក់​ទិន​នឹង​មូល​ហេតុ​នៃ​ការ​ចង.ក​នេះ​ គឺ​ត្រូវ​គេ​សង្ស័យ​ថាបណ្តាល​មក​ពីបុរស​ជា​ប្តី​លួច​លាក់​នោះ​បែក​ចិត្ត​។

តាម​ប្រភព​ពី​អ្នក​រស់​នៅ​ក្បែរ​ចំណុចកើតហេតុ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​​មានទំនាក់​ទំនង​​ស្នេហា​លួច​លាក់​ជាមួយ​ប្រធាន​សន្តិ​សុខ​ឯក​ជន​មួយ​ជាយូរ​មក​ហើយ ហើយ​នាំ​គ្នា​មក​ជួល​ផ្ទះ​នៅ​ចំណុច​ខាង​លើ​ស្នាក់​នៅ ហើយជា​ទូទៅ​អ្នកទាំង​២​តែង​មាន​ទំនាស់​គ្នា​ស្ទើរ​រាល់ថ្ងៃ​ដោយ​សារ​រឿងប្រចណ្ឌ។ ប្រភព​ដដែល​បាន​បន្ត​ថា ​រយៈ​ពេល​២​ថ្ងៃ​ហើយ​ គេ​អត់​ដែល​ឃើញ​បុរស​ជា​ប្តី​លួច​លាក់មក​ផ្ទះ​នេះ​ទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ទើប​ម្តាយ​ប្រទះ​ឃើញនាង​ច.ក​សម្លាប់​ខ្លួនតែម្តង​។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ក្នុងប្រូហ្វាល់​​ហ្វេស​ប៊ុករបស់​នាង​ ​គេ​ឃើញ​​នាង​សរសេរ​​បង្ហោះ​ពាក្យ​ពេចន៍​រឿង​រ៉ាវ​ពិបាក​ចិត្ត​ក្នុង​ជីវិត​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព