ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​រងខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តប៉ៃលិន​ បើករថយន្តប​ត់ឆ្វេង​អត់បើក​ភ្លើង​ស៊ីញ៉ូ ​បុកម៉ូតូ​រងរបូស​ធ្ងន់ស្រាល​ពីរ​នាក់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​យុវជន​ម្នាក់រង​របួសធ្ងន់​សន្លប់បាត់​ស្មារតី​នៅនឹង​កន្លែងមួ​យ​សន្ទុះ​ធំ​ទើប​ដឹង​ខ្លួន​រួច​ត្រូវ​គេ​បញ្ជូ​ន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ រីឯ​យុវជន​ម្នាក់​ទៀត​រង​​របួសជើ​ងឆ្វេង​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ដែល​គេស្គាល់​ថាជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ប៉ៃ​លិន បើក​រថយន្ត​បត់ឆ្វេង​

ខេត្ត​ប៉ៃលិន​ ៖ ​យុវជន​ម្នាក់រង​របួសធ្ងន់​សន្លប់បាត់​ស្មារតី​នៅនឹង​កន្លែងមួ​យ​សន្ទុះ​ធំ​ទើប​ដឹង​ខ្លួន​រួច​ត្រូវ​គេ​បញ្ជូ​ន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ រីឯ​យុវជន​ម្នាក់​ទៀត​រង​​របួសជើ​ងឆ្វេង​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ដែល​គេស្គាល់​ថាជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ប៉ៃ​លិន បើក​រថយន្ត​បត់ឆ្វេង​អត់​បើក​ភ្លើង​ស៊ីញ៉ូ ​បណ្តាល​ឱ្យបុក​ជាមួយ​ម៉ូតូវីវ៉ា​ពណ៌ក្រហម​ ចំពី​មុខពេញ​ទំហឹង ​បណ្តាល​ឱ្យរង​របួស​ធ្ងន់ ស្រា​​លទាំងពីរនាក់​តែម្តង ​។ ហេតុការ​ណ៍គ្រោះ​ថ្នាក់ចរាចរ​ណ៍នេះ​ បានកើត​ឡើង​កាល​ពីវេលា​ម៉ោង​៥ និង​៤០នាទី​ល្ងាច​ថ្ងៃទី៨ ​មករា ​២០១៤ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥៧​ ក្នុងភូមិ​អូរតា​ពុក​លើ សង្កាត់​ប៉ៃ​លិន ​ក្រុងប៉ៃលិន ​។

ជនបង្កហេតុ ​ឈ្មោះ ​ហែម សុផាត ​ភេទប្រុស ​អាយុ៤៥ឆ្នាំ ​ជានាយ​រងខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃ​លិន រស់​នៅ​ភូមិ​ប៉ាហ៊ីត្បូង ​សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃ​លិន​ បើកបរ​រថយន្ត​ម៉ាក​តូយ៉ូ​តាតា​កូ​ម៉ា ​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ ក្រុង​ប៉ៃ​លិន​2A-0462 ​បើកបរ​ទិសដៅ​ពីលិច​ទៅកើត ​។ ​ចំណែកជ​នរងគ្រោះ ​ទី១. ឈ្មោះ ​ស៊ីន ​ភេទ​ប្រុស អាយុ​២០ឆ្នាំ​ រងរបួស​ធ្ងន់សន្លប់​នៅនឹង​កន្លែង ​​ជាអ្នកបើកបរ​ម៉ូតូម៉ាក​វីវ៉ា ពណ៌​ក្រហម​ សេ១១០ ​ស៊េរីឆ្នាំ​២០១០ ពាក់​ស្លាក​លេខភ្នំពេញ ​1AH-​2421  រងការ​ខូចខាត​ផ្នែកខាង​មុខយ៉ាង​ដំណំ ​និងអ្នក​រួមដំណើរ ​ឈ្មោះ ​សឿង ភេទ​ប្រុស​ អាយុ២២​ឆ្នាំ ​រងរបួស​ស្រាល​ ទាំង​ពីរនាក់​រស់​នៅភូមិ​អូរតា​ប្រាង​ សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន​ ។

ប្រភពព័​ត៌មាន​ពីសាក្សីបា​នឱ្យ​ដឹងថា ​មុនពេល​កើត​ហេតុ គេឃើញ​បុរស​ម្នាក់ជា​នាយ​រងខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​​ បានបើកប​ររថយន្ត​ម៉ាកតូ​យ៉ូតា ​តាកូម៉ា​ក្នុងល្បឿន​លឿ​ន ដោយ​ទិស​ដៅពី​លិចទៅ​កើត លុះដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ ស្រាប់​តែរថយន្ត​មួយ​គ្រឿង​នេះបត់​ឆ្វេង​អត់មាន​បើក​ភ្លើង​ស៊ីញ៉ូ បណ្តាល​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​ក្នុងទិស​ដៅច្រា​សគ្នា​ពីកើត​ទៅលិច ​ក្នុងល្បឿន​លឿន​ដែរ ក៏ជ្រុល​ចង្កូត​ទៅបុក​រថយ​ន្ត​ចំពី​មុខពេញ​ទំហឹង ​បណ្តាល​ឱ្យដួល​បោកផ្ទប់​ទៅលើ​ផ្លូវថ្នល់ ​រងរបួស​ធ្ងន់សន្លប់​ម្នាក់ និង​របួស​ស្រាល​ម្នាក់ ។ ​

ប្រភព​បន្តទៀត​ថា ក្រោយ​ពេលកើត​ហេតុជនរ​ងគ្រោះ​ម្នាក់ ​ត្រូវរថយ​ន្តសង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​យក​ទៅសង្រោ្គះ​ភ្លាមៗ​តែម្តង​ ។ ​ចំណែក​សមត្ថកិច្ច​ចរាចរ​ជើង​គោក​ខេត្ត​ប៉ៃលិន ​បាន​ឱ្យដឹង​ថា ក្រោយ​ពេល​ធ្វើការ​វាស់​វែង​រកឃើញ​ថា រថយន្ត​នាយ​រងខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​ ជាអ្នក​បង្កហេតុ​ ដោយ​បើក បរបត់​ឆ្វេង​អត់មាន​បើក​ភ្លើង​ស៊ីញ៉ូ ​ហើយ​ក្រោយ​មកទាំង​រថយន្ត ​និងម៉ូតូ​ត្រូវកម្លាំង​សមត្ថកិច្ចន​គ​របាល អូស​យក​ទៅ​រក្សាទុក​នៅស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត រ​ង់ចាំភាគី​ទាំង​សងខាង​ចូល​មកដោះ​ស្រាយ​តាមផ្លូវ​ច្បាប់ ។