រថយន្តក្រុងបើកបុកម៉ូតូឌ្រីមអូសជាង៤០០ម៉ែត្រ ស្លា.ប់២នាក់នៅផ្លូវជាតិលេខ៤
រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអូរឡាំពិក១គ្រឿង បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនជែងជាមួយរថ
រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអូរឡាំពិក១គ្រឿង បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនជែងជាមួយរថ
រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអូរឡាំពិក១គ្រឿង បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនជែងជាមួយរថយន្ត១គ្រឿងផ្សេងទៀតនៅខាងមុខ ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង និងអូសជាង៤០០ម៉ែត្រ បណ្ដាលឱ្យបុរស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី០៨ មករា ២០១៤ នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចន្លោះគីឡូម៉ែត្រលេខ៣០ និង៣១ ក្នុងភូមិប្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-7791 ។ ចំណែករថយន្តបង្កពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-9157 ជារថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរអូរឡាំពិក បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះចុះរត់គេចខ្លួនបាត់ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយរថយន្តបើកក្នុងល្បឿន
យ៉ាលឿនជែងរថយន្ត១គ្រឿងផ្សេងទៀត ដែលកំពុងបបើកបរស្របគ្នាខាងមុខ ហើយក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង ។ ដោយរថយន្តនោះអូសបានចម្ងាយជិត២០ម៉ែត្រ របូតមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវរថយន្តអូសទៅមុខជាង៥០ម៉ែត្រទើបរបូតចេញ ចំណែកម៉ូតូបានជាប់ក្រោមរថយន្តបង្កអូសទៅមុខជាង៤០០ម៉ែត្រ និងមិនបានរបូតទេ ហើយអ្នកបើកបររថយន្តនោះបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ