ស្ត្រីវ័យ៧០ឆ្នាំកើតជម្ងឺទឹកនោមផ្អែមហើមរលួយខ្លោចដាច់ម្រាមជើងនិងប្រអប់ជើង
ខេត្តស្វាយរៀង ៖ ស្ត្រីវ័យ៧០ឆ្នាំម្នាក់ មានជម្ងឺទឹកនោមផ្អែម ហើមរលួយត្រឹមប្រអប់ជើងមួយកំណាត់ខាងឆ្វេង ត្រូវក្រុមគ្រួសារដឹកមកមន្ទីរពេទ្យខេត្ត
ខេត្តស្វាយរៀង ៖ ស្ត្រីវ័យ៧០ឆ្នាំម្នាក់ មានជម្ងឺទឹកនោមផ្អែម ហើមរលួយត្រឹមប្រអប់ជើងមួយកំណាត់ខាងឆ្វេង ត្រូវក្រុមគ្រួសារដឹកមកមន្ទីរពេទ្យខេត្ត
ខេត្តស្វាយរៀង ៖ ស្ត្រីវ័យ៧០ឆ្នាំម្នាក់ មានជម្ងឺទឹកនោមផ្អែម ហើមរលួយត្រឹមប្រអប់ជើងមួយកំណាត់ខាងឆ្វេង ត្រូវក្រុមគ្រួសារដឹកមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ មករា ២០១៥ ។ ស្ត្រីរងគ្រោះឈ្មោះ វ៉ា សាមិន អាយុ៧០ឆ្នាំ មានទីលំនៅភូមិភ្នំស្រូវ ឃុំរាជ្យមន្ទីរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង គឺមានជម្ងឺទឹកនោមផ្អែម ចាប់តាំងពីឆ្នាំ២០០៤ មកម្លេះ រហូតមកដល់ថ្ងៃទី១៥ ធ្នូ ២០១៤ ស្រាប់តែចាប់ផ្តើមហើម ខ្នងជើងឆ្វេង ដោយមានជីវភាពក្រីក្រ មិនបានមកមន្ទីរពេទ្យព្យាបាលទេ រហូតមកដល់ថ្ងៃទី២៧ ធ្នូ ២០១៤ ក៏រលួយធ្លាយខ្ទុះចេញមក ទើបក្រុមគ្រួសារបញ្ចូនមកមន្ទីរពេទ្យខេត្តដើម្បីព្យាបាល រហូតមកដល់ថ្ងៃ៦ មករា ២០១៥ស្រាប់តែស្វិតឡើងពណ័ខ្មៅ ដូចធ្យូង រលួយដាច់ត្រឹមប្រអប់ជើងតែម្តង ហើយចាប់ផ្តើមឈឺចុកចាប់ និងហត់ពិបាកដកដង្ហើមយ៉ាងខ្លាំង។
លោកគ្រូពេទ្យបានមានប្រសាសន៍ថា ស្ត្រីរងគ្រោះទុកជម្ងឺ ឲ្យទុំជោ ទើបមកព្យាបាល គឺវាហួសពេលទៅហើយ អ្នកមានជម្ងឺទឹកនោមផ្អែម ត្រូវតែមកពិនិត្យព្យាបាលឲ្យបានទៀងទាត់ ពិនិត្យជាតិស្ករជារៀងរាល់ខែ ហើយការធ្វើដំណើរត្រូវប្រុងប្រយ័ត្ន កុំឲ្យមានដាច់រលាត់ សូម្បីតែតិចតួច វាអាចក្លាយជាមហារីកបាន ពិបាកនឹងព្យាបាលខ្លាំងណាស់ គឺមេរោគស៊ីរាលដាលធំឡើងៗ រហូតក្លាយជាមហារីក អាចស្លាប់បាន ប្រសិនបើរស់ ក្នុងការឈឺចាប់គ្មានថ្នាំព្យាបាលឡើយ ៕
ចែករំលែកព័តមាននេះ