ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​យ៉ា​ន់​ដាយចុះ​ពីលើ​ស្ពាន​ហ្វ្រាំង​មិន​ស៊ី បុក​អ្នក​បើក​ម៉ូតូ​ស្លា.ប់ ជ្រុល​ទៅ​ក្រឡាប់​លើ​រថយន្ត​មួយទៀត

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយដែល​បង្ក​ឡើង​ដោយរថយន្ត​ដឹក​ទំនិញ​ធុន​ធំ បើកបរ​មាន​ល្បឿន​លឿនចុះ​ពី​លើស្ពានចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​បុក​​​ម៉ូតូ​ហុងដា សេ​១២៥ មួយ​គ្រឿង

ខេត្តកណ្តាល ​៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយដែល​បង្ក​ឡើង​ដោយរថយន្ត​ដឹក​ទំនិញ​ធុន​ធំ បើកបរ​មាន​ល្បឿន​លឿនចុះ​ពី​លើស្ពានចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​បុក​​​ម៉ូតូ​ហុងដា សេ​១២៥ មួយ​គ្រឿង ដែល​បើក​បញ្ច្រាសទិសគ្នា​​ ហើយ​រថយន្ត​នោះបាន​ក្រឡាប់ទៅ​ប៉ះ​រថយន្ត​ដឹក​ទឹកកកមួយគ្រឿងទៀតដែល​ចត​ស្ងៀមក្បែរ​រង្វង់​មូល​ស្ពានព្រែក​តា​មា​ក់ បណ្ដាល​ឲ្យមនុស្ស​ម្នាក់​​​ស្លាប់នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​៦​ព្រឹក ថ្ងៃ​ទី​៥ ​មករា​ ២០១៥ នៅ​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប៉ូលិស​ចរាចរណ៍ស្រុក​ខ្សាច់កណ្តាលបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះដែល​ស្លាប់ឈ្មោះ ជា អាយុ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​តាំង​ឫស្សី ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-4886 ​និង​បុរស​ម្នាក់​ទៀតរង​របួសធ្ងន់ ឈ្មោះ ឡឹប ពាំ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អ​ន្ល​ប់ ឃុំ​ទួល​អ​ន្ល​ប់ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ ជា​អ្នកបើកបរ​រថយន្ត​បង្កហេតុ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ធុន​ធំ​ដឹក​ទំនិញ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7479 ។​ ចំណែក​រថយន្ត​ដឹក​ទឹកកកដែល​ត្រូវ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយក្រឡាប់​ទៅ​ប៉ះ​ម៉ាក​ហ៊ី​យាន់​ដាយដឹក​ទំនិញ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ 02A​2​8​6​2​ បើកបរ​ដោយ​ឈ្មោះទ្រី ឡេ​ង​ហួ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មិន​មាន​រង​របួស​ទេ​ ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

  ​