គ្រូបង្រៀនម្នាក់ជិតរៀបការហើយ ទៅរំលោ.ភសិស្សឯងអាយុ១៤ឆ្នាំ
ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀនឯកជនម្នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យរបស់អ្នកភូមិ ពីបទចាប់រំលោ.ភសេពសន្ថវៈទៅលើសិស្សរបស់ខ្លួនបានសម្រេច៤ដង ។
ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀនឯកជនម្នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យរបស់អ្នកភូមិ ពីបទចាប់រំលោ.ភសេពសន្ថវៈទៅលើសិស្សរបស់ខ្លួនបានសម្រេច៤ដង ។
ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀនឯកជនម្នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យរបស់អ្នកភូមិ ពីបទចាប់រំលោភសេពសន្ថវៈទៅលើសិស្សរបស់ខ្លួនបានសម្រេច៤ដង ។
ហេតុការណ៍ឃាត់ខ្លួន បានធ្វើឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០២ មករា ២០១៤ នៅក្នុងភូមិត្រពំាងកក់ ឃុំក្រំាងអំពិល ស្រុកសំរោងទង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានចាប់រំលោភក្មេងស្រីរងគ្រោះចំនួន៤ដងមកហើយ លើកទី១នៅថ្ងៃទី២៧ ធ្នូ ២០១៤ និងក្រោយមកចាប់រំលោភជាបន្តបន្ទាប់ចំនួន២លើកទៀត (មិនចាំថ្ងៃខែ) ប៉ុន្តែនៅលើកទី៤ គឺនៅយប់មិញថ្ងៃទី០១ មករា ២០១៥ ក៍ចាប់រំលោភម្តងទៀត ដោយសារទ្រំានឹងការឈឺចាប់មិនបាន ក្មេងស្រីរងគ្រោះក៍បានរាយការណ៍បា្រប់អ្នកជិតខាង ហើយអ្នកភូមិក៍ទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ជនសង្ស័យឈ្មោះ ប៊ុន រដ្ឋានី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិបឹងស្តុក ឃុំ-ស្រុកបសេដ្ឋ ។ចំណែកក្មេងរងគ្រោះអាយុ១៤ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយលោកគ្រូ (ជនសង្ស័យ) នៅក្នុងសាលាអន្តរចំរើនបុត្រ ដែលសាលានេះត្រូវបានជនសង្ស័យជួលពីអ្នកភូមិ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានចាប់រំលោភទៅក្មេងស្រីរងគ្រោះប្រាកដមែន និងថាខ្លួនមានគូដណ្តឹងនឹងត្រូវរៀបការនៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៥ខាងមុខនេះផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចំាកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ