រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសម្នាក់មានថានៈជាអនុប្រធានប៉ុស្តិ៍ភ្នំពេញថ្មី ខណ្ឌសែនសុខបានរងរបួសធ្ងន់ ត្រូវគេបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះភ្លាមៗក្រោយពីរៀលកៃកាំភ្លើងវែងប្រភេទAK៤៧បាញ់ចំ.ពោះខ្លួនឯង១គ្រាប់ធ្លាយពោះវៀនចេញមកក្រៅ កាលពីវេលាម៉ោង១ និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ មករា ២០១៥ ស្ថិតក្នុងបន្ទប់ស្នាក់នៅក្នុងប៉ុស្តិ៍ប៉ូលិសតែម្តង។
ប្រភពព័ត៍មានពីមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះមាស សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ពាក់ស័ក្កិ២ មានថានៈជាអនុប្រធានប៉ុស្តិ៍ប៉ូលិសភ្នំពេញថ្មីបានរងរបួសចំ.ពោះ១គ្រាប់ធ្លាយពោះវៀនចេញមកក្រៅក្នុងសម្លៀកបំពាក់ជាឯកសណ្ឋានប៉ូលិសប្រយុទ្ធថែមទៀត។
ប្រភពបានបន្តថា ជនរងគ្រោះបានដេកដួលនៅលើឥដ្ធការ៉ូក្បែរពូកជាមួយកាំភ្លើងប្រភេទAKបត់៤៧ និងនៅលើបន្ទប់ឡៅតឿនៃប៉ុស្តិ៍រដ្ធបាលភ្នំពេញថ្មីតែម្នាក់ឯងតែប៉ុណ្ណោះ។ ជាមួយនោះ ខណៈពេលជនរងគ្រោះត្រូវគ្រាប់កាំភ្លើងមិនមានអ្នកណាដឹងទេ។ ទោះយ៉ាងណាហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលឡើង នៅពេលប៉ូលិសគ្នាឯងដែលទើបត្រឡប់មកពីល្បាត និងឡើងទៅដាស់ផ្លាស់ប្តូរជនរងគ្រោះដើម្បីឲ្យចេញទៅល្បាតបន្ត។
ចំពោះមូលហេតុពិតប្រាកដថាជនរងគ្រោះបានរៀលកៃកាំភ្លើងនេះប្រភពព័ត៌មានបានបង្ហើបថា ជនរងគ្រោះបាននិយាយទាំងអាការឈឺចុកចាប់ថា «ខ្ញុំត្រូវគ្រាប់កាំភ្លើងហើយ និងបានអង្វរឱ្យមន្ត្រីប៉ូលិសដូចគ្នាជួយហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផង ព្រោះគាត់ពិបាកទ្រាំណាស់»។ បច្ចុប្បន្នមន្ត្រីប៉ូលិសខាងលើកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយសមត្ថកិច្ច និងក្រុមអ្នកកាសែតកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរថាតើករណីនេះជារឿងរាលកៃកាំភ្លើង ឬក៏ជាករណីអ្វីផ្សេង៕
ចែករំលែកព័តមាននេះ