ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កម្មករ​ចៀរជ័រកៅស៊ូ​មិន​កាក់កប​ប្លន់​ម៉ូតូ​គេ​ជាប់អន្ទាក់​សមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ជនសង្ស័យ​ឈ្មោះ គុយ ម៉េ​ង​ឃន់ ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​មិន​ពិត​ប្រាកដ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ថ្ងៃ​ទី​៣០ ធ្នូ ២០១៤ ។ ដោយសារ​តែ​ប្រើ​ដំបង​ឈើ១​កំណាត់ ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់

ខេត្តកំពង់ចាម ​៖ ជនសង្ស័យ​ឈ្មោះ គុយ ម៉េ​ង​ឃន់ ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​មិន​ពិត​ប្រាកដ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ថ្ងៃ​ទី​៣០ ធ្នូ ២០១៤ ។  ដោយសារ​តែ​ប្រើ​ដំបង​ឈើ១​កំណាត់ ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់ ប្លន់​យក​ម៉ូតូ​ម៉ាក​C125 ស៊េរី​២០១៣​ ពណ៌​ខ្មៅ​ ១​គ្រឿង ។ ខណៈ​ពេលដែល​ជិះ​តាម​ផ្លូវត្រង់ចំនុច​បេ​១៧ ភូមិ​ប្រ​ទង ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ។

លោក​វរ​សេនី​យ៏​ត្រី ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ទិ​ត ថេ​ត អាយុ​២៣ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​អូរ​ម្លូ បាន​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ​ តាម​ផ្លូវ​មួយ​រាង​ស្ងាត់ ត្រង់​ចំនុច​បេ១៧ ភូមិ​ប្រ​ទង កាលពី​វេលា​ម៉ោង​៣ ​និង​៥០​នាទី រសៀល ថ្ងៃ​ទី​២៤ ធ្នូ  ត្រូវ​បាន​ជនសង្ស័យ​ជា​ចោរប្លន់ម្នាក់​យក​ក្រ​ម៉ា​ចង​មុខ ដោយ​បាន​ស្ទាក់​វាយ​ទៅ​លើ​អ្នក​រង​គ្រោះ​ត្រូវ​១​ដំបង ជា​ហេតុ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ ​គ្រានោះ​ចោរ​បាន​លើកយក​ម៉ូត ជិះ​គេច​ចេញ​ទៅ​បាត់ ។

លោក​វរ​សេនី​យ៏​ត្រីបាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​វេលាម៉ោង​៧​យប់ ថ្ងៃ​ដដែល​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​ជា​បន្ទាន់ គ្រប់​ទិស​ទី​ក៏បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​មាន​លេខ​ម៉ាស៊ីន​125ME 8866376 ត្រូវ​បាន​គេ​យក​លាក់​ទុកក្នុង​ព្រៃរបោះ​ត្រង់​បុរី​កម្មករ ដោយ​បាន​ចាក់សោរ​បញ្ឈរ​ទុក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព