ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យីឌុប​បុក​ជាមួយ​រថយន្តក្រុង​សូរិយា​ និង​រថយន្ត​សាំយ៉ុង មនុស្ស​ម្នាក់​ស្លា.ប់ និង​១៥នាក់ទៀត​​របួស​ធ្ងន់-ស្រាល​

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មនុស្ស​១៥​នាក់​រង​របួសធ្ងន់​-​​ស្រាល ក្នុង​នោះ​តៃកុង​រថយន្ត​យី​ឌុ​បម្នាក់​បាន​ស្លា.ប់​ដោយ​កៀប​ជាប់​ក្នុង​កា​ប៊ី​ន​រថ​យន្ត ក្នុង​​ហេតុ​​គ្រោះថ្នាក់​ចរាចរ​ណ៍ បង្ក​ឡើង​​រវាង​រថយន្ត​យី​ឌុ​ប

ខេត្តក្រចេះ ៖ មនុស្ស​១៥​នាក់​រង​របួសធ្ងន់​-​​ស្រាល ក្នុង​នោះ​តៃកុង​រថយន្ត​យី​ឌុ​បម្នាក់​បាន​ស្លាប់​ដោយ​កៀប​ជាប់​ក្នុង​កា​ប៊ី​ន​រថ​យន្ត ក្នុង​​ហេតុ​​គ្រោះថ្នាក់​ចរាចរ​ណ៍ បង្ក​ឡើង​​រវាង​រថយន្ត​យី​ឌុ​ប បុក​ជាមួយ​រថយន្ត​ក្រុង​​សូ​រិ​យា និង​បាន​ជ្រុល​ទៅ​បុក​រថយន្ត​សាំង​​យ៉ុ​ង​បន្ត​កន្ទុយ​​គ្នាទៀត ​​កាល​ពី​​វេលា​ម៉ោងជាង​១២​ថ្ងៃ​​​ទី​២៣ ​ធ្នូ ២០១៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​​លេខ​៧៣ ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​ ។   

​ប្រភព​បានឱ្យ​ដឹងថា ​ប៉ូលិស​មិន​ទាន់​បាន​កំណត់​ថា ​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ គឺ​ផ្តើម​ចេញពី​ភាគី​​ខាង​ណា​​នោះទេ​។ តែ​បើ​តាម​មើល​​គំនូស​​ប្លង់​នៅ​កន្លែង​កើតហេតុ​ គឺ​ឃើញ​ថា ភាគី​ខាង​រថយន្តក្រុង​សូ​រិ​យា​ បាន​រំលោភ​ចូល​ផ្លូវ​ខាង​រថយន្ត​យី​ឌុ​ប ​​និងបណ្តាល​មក​ពី​ការ​បើករ​វ៉ា ឬក៏​តៃកុង​រថយន្ត​ងងុយ​ដេក​ ​។

យ៉ាងណា​ក៏​ដោយ​ នគរបាល​ចរាចរ​ណ៏​នៅ​មិន​ទាន់​ដឹក​ដឹង​ពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ និង​​អ្នក​បើករថយន្ត​​យី​ឌុ​ប​​ដែល​ត្រូវ​ស្លាប់​ដោយ​កៀ​បាប់​ក្នុង​កាប៊ី​ន​រថយន្ត​នេះ​​ទេ ចំណែកឯ​តៃកុង​រថយន្តក្រុងក៏​ត្រូវ​រង​របួស​បាក់ជើង​ឆ្វេង​ខ្ទេច​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព