ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​កូន​បី​ដ្រ​ក​បា​របស់​ក្លិប Chelsea កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បវរកញ្ញា​ហូ​ឡង់ ?

9 ឆ្នាំ មុន

ពាក្យ​ច​ចាម​អា​រ៉ា​ម​កំពុង​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​របស់​ហូ​ឡង់​ផ្សព្វផ្សាយ​ទាក់ទិន​ទៅ​នឹង​កីឡាករ​ខ្សែប្រយុទ្ធ​ជើង​ចាស់​របស់​ក្លិប​តោ​ខៀវ Chelsea ដ្រ​ក​បា ថា កំពុង​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ក្រៅ​ផ្ទះ ពោល​គឺ​គេ​កំពុង​តែ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ក្មេង ដែល​ជា​បវរកញ្ញា​ហូ​ឡង់ ២០១៤ គឺ​នាង Tatjana Maul ។

ពាក្យ​ច​ចាម​អា​រ៉ា​ម​កំពុង​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​របស់​ហូ​ឡង់​ផ្សព្វផ្សាយ​ទាក់ទិន​ទៅ​នឹង​កីឡាករ​ខ្សែប្រយុទ្ធ​ជើង​ចាស់​របស់​ក្លិប​តោ​ខៀវ Chelsea ដ្រ​ក​បា ថា កំពុង​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ក្រៅ​ផ្ទះ ពោល​គឺ​គេ​កំពុង​តែ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ក្មេង ដែល​ជា​បវរកញ្ញា​ហូ​ឡង់ ២០១៤ គឺ​នាង Tatjana Maul ។ ពាក្យ​ច​ចាម​អា​រ៉ា​ម​នេះ គឺ​បាន​កើត​ចេញពី​មាត់​របស់​នាង​ផ្ទាល់​តែ​ម្តង ខណៈ​ដែល​នាង​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​របស់​ហូ​ឡង់។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ នាង Tatjana Maul បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា ៖ ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​ដ្រ​ក​បា​ក្នុងអំឡុងពេល​ទៅ ប្រកួត​បវរកញ្ញា​ពិភពលោក​២០១៤​រយៈពេល​៣​ស​ប្តា​ហ៍​នៅ​ប្រទេស​អង់គ្លេស ។ ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំង​ណាស់ តែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ជាង​នេះ​ទេ ៕