ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Ecclestone ត្រូវ​បាន​តែងតាំង​ជា​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម F1

9 ឆ្នាំ មុន

Bernie Eccleston អតីត​ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក ត្រូវ​បាន​តែងតាំង​ជា​ថ្មី​ក្នុង​ក្រុមប្រឹក្សា​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ហ្វ​ម​មូ​ឡា​វ័ន F1 Group ។

Bernie Eccleston អតីត​ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក ត្រូវ​បាន​តែងតាំង​ជា​ថ្មី​ក្នុង​ក្រុមប្រឹក្សា​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ហ្វ​ម​មូ​ឡា​វ័ន F1 Group ។

ស្ថិត​ក្នុង​វ័យ​៨៤​ឆ្នាំ លោក Ecclestone កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង​ក្នុង​ពេល​រូប​លោក​ជាប់​ក្តីក្តាំ​ក្នុង​តុលាការ​ពី​បទ​សូកប៉ាន់ ។ យ៉ាងណា​ក៏​ដោយ ការ​ចោទ ប្រកាន់​ទាំងនោះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​បន្ទាប់​ពី​លោក​យល់ព្រម​បង់ប្រាក់​៦០​លាន​ផោន​ទៅ​ឱ្យ​គូភាគី​ជម្លោះ​ក្នុង​តុលាការ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ក្រៅពី​នេះ ក្រុមហ៊ុន F1 Group ក៏​បាន​តែងតាំង​លោក Luca Di Montezemolo អតីត​អ្នកចាត់ការ​ក្រុម Ferrari និង​លោក Paul Walsh ជា​អ្នកជំនួញ​ក្នុង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​របស់​ខ្លួន​ផង​ដែរ ។ លោក​ទាំង​ពីរ​នឹង​ប្រតិបត្តិ​តួនាទី​ក្នុង​នាម​ជា​ប្រធាន​មិន​ប្រតិបត្តិ ខណៈ​លោក Ecclestone ជា​អគ្គនាយក ។

ការ​ផ្លាស់​ប្តូរ​ក្នុង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ក្រុមហ៊ុន F1 Group ត្រូវ​គេ​មើលឃើញ​ថា ជា​ជោគជ័យ​របស់​លោក Ecclestone ដែល​តំណែង​របស់​លោក​រង​ការ​រង្គោះរង្គើ​ក្នុង​រឿង​ក្តី​តុលាការ ។ លោក​បាន​ថ្លែង​ថា ៖ «​ខ្ញុំ​សប្បាយចិត្ត​នៅ​ទី​នេះ ដរាបណា​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ពេញចិត្ត ។ នៅ​ពេល​ខ្ញុំ​យល់​ថា ខ្លួនឯង​មិន​មាន​អ្វី​ថ្មី​ដើម្បី​ចែករំលែក​បន្ត​ទៀត​នោះ ខ្ញុំ​នឹង​ចូល​និវត្តន៍​ភ្លាម ។ ប៉ុន្តែ មិនមែន​នៅ​ដំណាក់កាល​នេះ​ទេ​» ។

សូម​បញ្ជាក់​ថា លោក Bernie Ecclestone បាន​កាន់កាប់​ហ្វ​ម​មូ​ឡា​វ័ន​នៅ​ចុងឆ្នាំ​១៩៧០ ។ លោក​ធ្លាប់​ចូលរួម​ក្នុង​នាម​ជា​អ្នកបើកបរ​ចំនួន​២​កម្មវិធី​អំឡុង​ឆ្នាំ​១៩៥៨ ។ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ៕